ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លើងបុករថយន្តមួយគ្រឿងបណ្តាលឲ្យរបួសស្រាលមនុស្សម្នាក់​នៅក្រុងបាត់ដំបង​

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅផ្លូវចូលមណ្ឌលស៊ីម៉ាក ក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង មានករណីរថភ្លើង បុករថយន្តបើកឆ្លងកាត់ផ្លូវរថភ្លើង។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីកើតហេតុ រថភ្លើងពុំបានឈប់ទេ បើកឆ្ពោះទៅបន្ទាយមានជ័យ។ រថយន្តក្រឡាប់ផ្ងារកង់ឡើងលើមនុស្សរងរបួសស្រាលម្នាក់។

ក្រោយកើតហេតុរថយន្តរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអង្គភាពចរាចរណ៍ផ្លូវគោក ដើម្បីអង្កេត ចាត់ការតាមនីតិវិធី ៕ សំ វិច្ឆិកា


ចែករំលែក៖