ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូដឹកប្រពន្ធទៅធ្វើការមិនប្រយ័ត្ន ជ្រុលទៅបុកឃឿនផ្លូវដួល ត្រូវរថយន្តថយក្រោយកិនពីលើបណ្ដាលឲ្យប្រពន្ធរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ និងស្ត្រីម្នាក់ ដែលជាប្ដីប្រពន្ធនិងគ្នា បានជិះម៉ូតូឌុបគ្នាទៅធ្វើការ តែមិនប្រយ័ត្ន ជ្រុលទៅបុកឃឿនផ្លូវបណ្ដាលឲ្យដួល ស្របពេលរថយន្តហ៊ីណូដឹកទ្រុងមាន់បើករ៉ឺយែថយក្រោយកិនថែម បណ្ដាលឲ្យប្រពន្ធរងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ីដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវ៥០ម៉ែត្រ សកថិតនៅក្នុងភូមិអន្លូងគងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធនោះមិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយ នៅមុនពេលកើតហេតុពួកគាត់បានជិះម៉ូតូ១គ្រឿងម៉ាកយ៉ាម៉ាហាស៊ីរូសពណ៍ខ្មៅលាយក្រហមពាក់ស្លាកលេខភ្នំពេញ1BC-1967 ក្នុងទិសដៅពីជើងទៅត្បូង ក្នុងបំណងទៅធ្វើការរោងចក្រ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានជ្រុលទៅបុកឃឿនផ្លូវបណ្ដាលឲ្យដួល ស្របពេលនោះមានរថយន្តម៉ាកហ៊ីណូពណ៌ស ពាក់ស្លាកលេខកំពត3A-0729បើករ៉ឺយែថយក្រោយជ្រុលទៅកិនទើបបណ្ដាលឲ្យប្រពន្ធរងរបួសធ្ងន់រីឯប្ដីមិនបានរងរបួសទេ ចំណែលម៉ូតូនៅក្រោមរថយន្តរងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្រុស្ស៊ីដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ដោយឡែករថយន្តនិងម៉ូតូក្រោពីការវាស់វែងរួចនគរបាលចរាចរខណ្ឌដង្កោបាននាំយកទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖