ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងមួយមេបាក់បង្គោលភ្លើងធ្លាក់ចំរថយន្ត១គ្រឿងនិងបាក់ដើមឈើទៀតផងដែរ

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត១គ្រឿងត្រូវបានខូចខាត ដោយសារតែបង្គោលភ្លើងមួយដើម ដួលមកចំពីលើ និងបាក់ដើមឈើផងដែរ ខណៈភ្លៀងកំពុងជោកជាំ ចំកណ្តាលក្រុងភ្នំពេញ កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ករណីនេះអ្នកធ្វើដំណើរបានភ្ញាក់ផ្អើល មុនដំបូងស្មានតែមានករណីរញ្ជួយដី តែក្រោយមក ទើបហួសចិត្ត មិននឹកស្មានថា ទឹកភ្លៀងមានឥទ្ធិផលរហូតដល់បង្គោលភ្លើងមួយដើមធ្លាក់ចំពីលើ រថយន្តមួយគ្រឿងរងការខូចខាត រួមនឹងដើមឈើមួយដើមយ៉ាងនេះផងដែរ តែមិនបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះនោះឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ ចំណុចកើតហេតុហើយបានស្ទូចយកបង្គោលភ្លើងដើម្បីយកចេញពីរថយន្តមកដាក់នៅមកលើវិញ ចំណែកដើមឈើត្រូវបានអាជ្ញាធរកាត់យកចេញដើម្បីកុំឲ្យស្ទះចរាចរណ៍ផងដែរ ៕ ស រស្មី


ចែករំលែក៖