ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់រងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តជនជាតិចិនបើកបុកពីក្រោយ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យនារីម្នាក់ រងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូមួយគ្រឿងតាមផ្លូវ ស្រាប់តែត្រូវរថយន្តRX 300 បើកបរដោយបុរសជនជាតិចិនម្នាក់ មកបុកពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅឃាត់រថយន្តនិងអ្នកបើកបរបានភ្លាមៗ ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង ៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅរង្វង់មូលវិមានឯករាជ្យ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា រថយន្តបង្កម៉ាកឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២AF-៦២២២ បើកបរដោយបុរសម្នាក់ជាជនជាតិចិន ក្នុងទិសដៅស្របគ្នាជាមួយម៉ូតូ លុះមកដល់ទីតាំងកើកហេតុ តាមរង្វង់មូលវិមានឯករាជ្យ រថយន្តបើកក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបានបុកពីក្រោយម៉ូតូម៉ាកscoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១AZ-៩៩១៧ បើកបរដោយនារីម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់តែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ភ្លាមៗ ដោយភាគីទាំងសងខាងសម្របសម្រួលគ្នាមិនត្រូវអសរយះពេលកន្លះម៉ោង ឈ្លោះប្រកែកយកត្រូវរៀងខ្លួន រហូតទើបជនជាតិចិន ព្រមទទួលខុសនិងចេញសំណងទៅឲ្យ ភាគីខាងម៉ូតូ ដើម្បីបញ្ចប់រឿងផងដែរ ៕ ស រស្មី


ចែករំលែក៖