ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោងជិត២រសៀល ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨
មានករណីផ្ទះធុងហ្គាសបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ភ្លាមៗ និងរបួសធ្ងន់ចំនួន៧នាក់នៅសាលារៀនដុនបូស្កូ ក្រុងព្រះសីហនុ ។
សាលាបច្ចេកទេសដុនបូស្កូ ស្ថិតនៅក្រុម១៨ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។ សាកសពបានបានបែកខ្ទេចខ្ទី និងមនុស្ស៧នាក់ផ្សេងទៀតរងរបួស ។
សមត្ថកិច្ចជំនាញបង្ហើបថា ជនរងគ្រោះដែលស្លាប់ឈ្មោះ សេង សារ៉ាត់ ភេទប្រុស អាយុ35 ឆ្នាំ មុខរបរប្រធានផ្នែកជាងក្រឡឹង មានទីលំនៅ ស្នាក់នៅផ្ទះជួល ក្រុម10 ភូមិ3 សង្កាត់1 ក្រុងខេត្តព្រះសីហនុ និងរងបួសចំនួន៧នាក់ ធ្ងន់១នាក់ ៖
1-ឈ្មោះ អៀង សុធា ភេទប្រុស អាយុ42ឆ្នាំ មុខរបរជំនាញរថយន្ត
2-ឈ្មោះ ជុំ វណ្ណជិន ភេទប្រុស អាយុ29 មុខរបរជំនាញរថយន្ត (របួសធ្ងន់)
3-ឈ្មោះ នូច វណ្ណា ភេទប្រស អាយុ30ឆ្នាំ មុខរបរគ្រូមេកានិច
4-ឈ្មោះ សយ គឹមហ៊ូ ភេទប្រុស អាយុ20ឆ្នាំ មុខរបរផ្នែក មេកានិច
5-ឈ្មោះ ស្ងួន សារត្ន័ ភេទប្រុសអាយុ20ឆ្នាំ មុខរបរផ្នែក មេកានិច
6-ឈ្មោះ ម៉ួង វណ្ណះ ភេទប្រុស អាយុ20ឆ្នាំ មុខរបរផ្នែកមេកានិច
7-ឈ្មោះមុី សុភា ភេទប្រុស អាយុ20ឆ្នាំ មុខរបរ ផ្នែកមេកានិច
ជាមួយគ្នានេះ ក៏បណ្តាលឲ្យខូចខាតសម្ភារគ្រឿងសង្ហារឹមជាច្រើនផងដែរ ៕ ឆ្លាម សមុទ្រ