សណ្ឋាគារចំនួន៣នៅសិង្ហបុរី ត្រូវបានជ្រើសរើសជាទីកន្លែងស្នាក់នៅ របស់ មន្ត្រីជាន់ខ្ពស់ និងមេដឹកនាំអាមេរិក-កូរ៉េខាងជើង និងជាទីកន្លែងជំនួបកំពូលជាប្រវត្តិសាស្ត្រ។ ក្រុមសន្តិសុខសិង្ហបុរី បាន បង្កើនការយាមល្បាត ២៤ម៉ោងនៅទីតាំង សំខាន់ៗទាំងនោះ។
ក្នុងចំណោមសណ្ឋាគារទាំង៣នោះ មានសណ្ឋាគារ Shangri la មានបរិវេណ ១៥ហិកតា មាន៧៤៧បន្ទប់ ក្នុងនោះ មាន២៦បន្ទាប់ សម្រាប់មេដឹកនាំបណ្តា ប្រទេស និងភ្ញៀវពិសេស ។ នៅជុំវិញ សណ្ឋាគារ គឺជាតំបន់ដែលរៀបចំព្រឹត្តិ ការណ៍ពិសេស ចាប់តាំងពីថ្ងៃទី១០ -១៤ ខែមិថុនា អ្នកដែលចេញចូលក្នុងសណ្ឋាគារនេះគឺត្រូវបានត្រួតពិនិត្យយ៉ាងតឹងតែង បំផុត ។
ពេលដំបូងសណ្ឋាគារនេះត្រូវបាន ជ្រើសរើសធ្វើជាទីតាំងនៃជំនួបកំពូល អាមេរិក-កូរ៉េខាងជើង ប៉ុន្តែក្រោយមក សេតវិមាន បានសម្រេចជ្រើសរើសយក សណ្ឋាគារ Papella វិញ ចំណែកសណ្ឋាគារ Shangri la គឺជាកន្លែងស្នាក់នៅរបស់ប្រធានាធិបតីដូណាល់ ត្រាំ។
សណ្ឋាគារ Shangri la ក៏ជាទីកន្លែងដែលអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងលោក George H.W bush ធ្លាប់ស្នាក់នៅដែរ ដោយទីនេះដាច់ដោយ ឡែកពីទីប្រជុំជន ។ ការជ្រើសរើស Shan gri la ដោយសារតែទីនេះមានបទពិសោធន៍ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗ ។ កាលពី ឆ្នាំ២០១៥ ប្រធានាធិបតីចិន ស៊ីជីនពីង និង មេដឹកនាំកោះតៃវ៉ាន់ ក៏បានជួបគ្នានៅ ទីនេះដែរ ។ ក្រៅពីនេះ នៅមានកិច្ចប្រជុំ Shangri la រៀបចំនៅសណ្ឋាគារនេះ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិប្រទេសជាច្រើន។
ចំណែកទីកន្លែងស្នាក់នៅរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនវិញ ពេល កន្លងមក មានព័ត៌មានផ្សាយថា មេដឹកនាំកូរ៉េខាងជើងចូលចិត្តសណ្ឋាគារ Fullerton ជាងដោយសារតែសណ្ឋាគារនេះ មិនស្ថិតនៅក្នុងតំបន់ពិសេសរបស់រដ្ឋាភិបាលសិង្ហបុរី ។ ប៉ុន្តែមានពាក្យចចាមអារ៉ាមថា មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន នឹង ស្នាក់នៅសណ្ឋាគារ St Regis មានចម្ងាយ ពីសណ្ឋាគារ Shangri la ដែលលោកត្រាំ ស្នាក់នៅតែ ៩នាទីនៃការធ្វើដំណើរថ្មើរជើងប៉ុណ្ណោះ។ សណ្ឋាគារ St Regis ត្រូវបានគណៈប្រតិភូចិនជ្រើសរើសស្នាក់នៅពេល ប្រធានាធិបតីចិន និងតៃវ៉ាន់ជួបគ្នានៅ ឆ្នាំ២០១៥។ សណ្ឋាគារ St Regis មាន ២៩៩បន្ទប់ ក្នុងនោះមានបន្ទាប់សម្រាប់ប្រធានាធិបតី នៅជាន់ទី២០ ជាជាន់ខ្ពស់ បំផុតនៃសណ្ឋាគារ ។ បន្ទប់សម្រាប់ប្រធានាធិបតីមានសួនច្បារបន្ទប់ហាត់កីឡា បន្ទប់អាហារ។
ជាមួយគ្នានេះ ក្រុមឧទ្ទាមដែលមាន ប្រភពមកពីក្រុមកុលសម្ព័ន្ធ Gurkha ជា កុលសម្ព័ន្ធ ខ្លាំងបំផុតលើពិភពលោក ស្ថិតនៅជ្រៅក្នុងព្រៃនៃប្រទេសនេប៉ាល់ ត្រូវ បានរដ្ឋាភិបាលសិង្ហបុរី ជ្រើសរើសធ្វើជាអ្នកការពារលោកត្រាំនិងគីម ជុងអ៊ុន ក្នុងរយៈ ពេលនៃកិច្ចប្រជុំកើតឡើង។
ក្រុមGurkha មិនត្រូវបានវាយតម្លៃខ្ពស់ពីការប្រើប្រាស់អាវុធទំនើប ប៉ុន្តែ ពួកគាត់ត្រូវបានជ្រើសរើសដើម្បីការពារដោយសារតែមានការលះបង់ជីវិតធ្វើជារនាំងការពារដល់ម្ចាស់របស់ខ្លួន ។ ក្រុម Gurkha តាំង ពីដើមមក ត្រូវបានមេដឹកនាំសិង្ហបុរីចាត់ ទុកថាជាទ្រព្យសម្បត្តិ ពីភាពស្មោះត្រង់ និង មិនប្រកាន់ពូជសាសន៍ ។ កម្លាំង សន្តិសុខសិង្ហបុរី ក៏បានសរសើរផងដែរថា ក្រុមជនជាតិ Gurkha ជាមនុស្សរឹងមាំ មានការប្រុងប្រយ័ត្នខ្ពស់ និងស៊ូទ្រាំ រហ័ស រហួន ៕ ម៉ែវ សាធី