ខេត្តកំពង់ស្ពឺ ៖ ម្ចាស់ផ្ទះម្នាក់ ដែលបានបើកកន្លែងល្បែងស៊ីសង(មាន់ជល់តាមអនឡាញ)ភ្នាល់លុយរាប់រយ ពាន់ដុល្លារអាមេរិកជាយូរណាស់ហើយនោះរួមជាមួយសម្ភារៈជាច្រើនថែមទៀតផង ខណៈ ដែលមនុស្សជាច្រើនអ្នករត់ព្រោងព្រាត បាតជើងសព្រាត ក្រៅពីម្ចាស់ផ្ទះមិនមានឃាត់បានអ្នកលេងសូម្បីតែម្នាក់ កាលពីវេលាម៉ោង០១ និង១០នាទីរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចកន្លែងលក់ដូរមួយកន្លែង ដែលមានយីហោ(ស្រីមនោរម្យក្រាំងពន្លៃ)ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ក្នុងភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកឧដុង្គបាននិយាយអោយដឹងថានៅមុនពេលឃាត់ខ្លួនម្ចាស់ផ្ទះបើកកន្លែងល្បែងស៊ីសងភ្នាល់(ជល់មាន់តាមអនឡាញ)លុយរាប់រយ រាប់ពាន់ដុល្លារក្នុងមួយៗនោះ ។ ប្រភពបានបន្តទៀតថា ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោសម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺរួចមក កម្លាំងនគរបាលស្រុកឧដុង្គ ដែល ដឹកនាំដោយលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុក និងមន្ត្រីជាច្រើនបានចុះបង្រ្កាបករណីលួចលេងល្បែងស៊ីសង (ភ្នាល់ជល់មាន់តាមទូរទស្សន៍ខ្សែកាប)ស្ថិតនៅទល់មុខវិទ្យាស្ថានបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧដុង្គ ។
នគរបាលបានបន្តទៀតថាបន្ទាប់ពីចុះបង្ក្រាបនោះអ្នកលេងបានរត់គេចខ្លួនសូម្បីតែម្នាក់នគរបាលស្រុកឧដុង្គឃាត់បានផង ឃាត់បានតែម្ចាស់ស្រីតែប៉ុណ្ណោះ ។ ម្ចាស់ផ្ទះម្នាក់ ដែលនគរបាលស្រុកឃាត់ខ្លួននោះមានឈ្មោះឌឿន សោភា ភេទស្រី អាយុ២៧មុខរបរលក់ដូរ និងបើកកន្លែងភ្នាល់លុយមាន់ជល់តាមអនឡាញ រស់នៅភូមិឃុំខាងលើតែម្តង ។ ក្រោយពីឃាត់ សមត្ថកិច្ចដកហូតបាន ទូរទស្សន៍ ០១គ្រឿង-ម៉ូតូ ២៩គ្រឿង-ទូរស័ព្ទដៃចំនួន ០២ គ្រឿងផងដែរ ខណៈ ដែលអ្នកលេងបានរត់ចោលម៉ូតូ បាតជើងសព្រាតនោះ ។
បច្ចុប្បន្នម្ចាស់ទីតាំង និងសម្ភារៈវត្ថុតាង និងម៉ូតូជិត៣០គ្រឿងនោះត្រូវបានដឹកជញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តរង់ចាំចាត់ការតាមផ្លូវច្បាប់ ៕ សេនា សក្តិ