ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាបឋមសិក្សាហ៊ុន សែនសេកយំស្ថិតក្នុង ឃុំពងទឹក ស្រុករំដួល លោក រស់ ផារិទ្ធ នាយករដ្ឋបាលសាលាខេត្តស្វាយរៀង និងសហការីបានអញ្ជើញចូលរួមក្នុងពិធីអបអសាទរទិវាប្រារព្ធខួបលើកទី៦៩កុមារអន្តរជាតិ ១ មិថុនា ព្រមទាំងមានលោកគ្រូ អ្នកគ្រូសិស្សានុសិស្សចូលរួមប្រមាណ២០០នាក់ ។
ក្នុងឱកាសនោះលោក រស់ ផារិទ្ធ នាយករដ្ឋបាលសាលាខេត្តស្វាយរៀងបានសម្ដែងនៅការនឹករលឹកដល់ប្អូនៗសិស្សានុសិស្ស ដែលបានចូលរួមនៅពេលនេះព្រមទាំងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូនៅសាលាបឋមសិក្សាហ៊ុន សែនសេកយំ ដែលបានខិតខំបង្ហាត់បង្រៀនមិនខ្លាចនឿយហត់ដល់ប្អូនៗឲ្យមានចំណេះដឹងគ្រប់គ្នា ។
លោកបានបន្តទៀតថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រមុខបានធ្វើឲ្យប្រជាពលរដ្ឋព្រមទាំងក្មួយៗកុមារមានសិទ្ធិពេញលេញក្នុងការរស់នៅហូបចុកសិក្សារៀនសូត្របញ្ចេញយោបល់ ព្រមទាំងទទួលបាននូវការគាំពារតាំងពីទារកទៀតផង ។
មិនតែប៉ុណ្ណោះលោកក៏មានជំនឿជាក់ថា មាតាបិតា អាណាព្យាបាលលោកគ្រូ អ្នកគ្រូប្រាកដជាយកចិត្តទុកដាក់ជួយអប់រំកូនឲ្យអនុវត្តតាមគន្លងធម៌ប្រពៃណីល្អផូផង់របស់ដូនតាពិសេសជៀសឲ្យផុតពីអំពើរអបាយមុខ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀនដើម្បីតម្រង់ទិសឈានចូលវ័យជាពលរដ្ឋល្អពិតប្រាកដនៅក្នុងសង្គម និងសំណូមពរក្មួយៗត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀតពិសេសព្យាយាមប្រតិបត្តិឲ្យបានល្អប្រសើរនូវខ្លឹមសារចលនាប្រឡងប្រណាំងបីល្អរបស់កុមារគឺកូនល្អសិស្សល្អ និងមិត្តល្អ ។
ក្នុងឱកាសនោះលោក រស់ ផារិទ្ធ និងសហការីក៏បានឧបត្ថមដល់លោកគ្រូ អ្នកគ្រូ១០នាក់គណ:កម្មការទ្រទ្រង់សាលា១៥នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកា២ម៉ឺនរៀល ប្អូនៗសិស្សានុសិស្ស ដែលបានចូលរួម១៩៩នាក់ក្នុងម្នាក់ៗទទួលបានសៀវភៅ៥ក្បាលប៊ិច៥ដើម និងថវិកា៥ពាន់រៀលយ៉ាងភាពស្និទ្ធស្នាលផងដែរ ។
បន្ទាប់មកលោកនាយករដ្ឋបាលសាលាខេត្តស្វាយរៀង ក៏បានជួយដោះស្រាយលូកាត់ផ្លូវចំនួន១០កង់តាមសំណូមពររបស់ប្រជាពលរដ្ឋនៅភូមិសេកយំ ឃុំពងទឹក ស្រុករំដួលនេះផងដែរ ៕ យឹម សុថាន