ព័ត៌មានទាន់ហេតុការណ៍៖

ការចាប់ដៃជាប្រវត្តិសាស្ត្រ រវាងលោកត្រាំ នឹងលោកគីម ជុងអ៊ុន

ចែករំលែក៖

ក្រោយការប្រឈមមុខតានតឹង និងគំរាមកំហែងវាយប្រហារគ្នាទៅវិញទៅមក នៅពេលនេះ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានចាប់ដៃគ្នា ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ ជាសញ្ញានៃការបញ្ចប់ការប្រឈមមុខដាក់គ្នាដោយយោធា ។

ការចាប់ដៃធ្វើឡើង ក្នុងរយៈពេល១២វិនាទី នៅក្នុងជំនួបដំបូងក្នុងសណ្ឋាគារ Capella មុខអ្នកសារព័ត៌មានជាច្រើន ។ មេដឹកនាំទាំងពីរ បានបង្ហាញពីទឹកមុខរីករាយមុនចូលពិភាក្សាតែពីរនាក់ រយៈពេល៤៥នាទី ។

ខាងក្រោយមនេះ ជារូបភាពដំបូងនៃជំនួប លោក គីម ជុងអ៊ុន និងដូណាល់ ត្រាំ៖


ចែករំលែក៖