ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេបង្គោលខ្សែភ្លើងឆាបឆេះផ្អើលទាំងព្រឹកនៅខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ ទុស្សេបង្គោលខ្សែភ្លើងឆាបឆេះទាំងព្រឹក ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១០៥ ក្នុង​សង្កា​ត់បឹងកេងកង៣ ​ខណ្ឌចំការមន ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង៨និ​ង​៣​០​​​នាទីព្រឹក ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ។​ ​

បើតាមប្រភពពីកន្លែងន្លែងកើតហេតុ​ឲ្យដឹងថា ឆ្លងទុស្សេបង្គោលខ្សែភ្លើងបណ្ដាលឲ្យឆាបឆេះផ្អើលទាំងព្រឹក​ ត្រូវ​អណ្តាតភ្លើងឆាប​ឆេះខ្សែភ្លើងយ៉ាងសន្ធោសន្ធៅចេញពី​ផ្នែ​ក​​ខាង​លើ​មុន ទើបឆ្លងរាលដាល​ ធ្វើឲ្យប្រជាពលរដ្ឋ​នាំគ្នាយក​បំពង់​ពន្លត់​អគ្គិភ័យ​មកបាញ់​ពន្លត់​​ និងបាញ់ទឹក ទើបរលត់ផងដែរ ហើយក៏បាននាំគ្នាជញ្ជូនរបស់របរបានមួយចំនួនតូច ចេញពី​ក្នុងផ្ទះ​ផងដែរ ៕ ស រស្មី

 

 


ចែករំលែក៖