ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមនប្រដេញចាប់យុវជន២នាក់បន្ទាប់ព្យាយាមគេចពីសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលចំរុះខណ្ឌចំការមនជាច្រើនបាន ប្រដេញតាមចាប់យុវជន២នាក់បន្ទាប់ពីព្យាយាមគេចពីសមត្ថកិច្ច កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខមជ្ឈមណ្ឌល់រ៉ុក តាមបណ្តោយផ្លូវនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រហូតដល់ផ្សារដើមគរកន្លែងលក់បន្លែទើបឃាត់បាន ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងបានជិះម៉ូតូល្បាតពួនស្ទាក់ក្នុងមូលដ្ឋានខណះមកដល់ចំណុចមុខមជ្ឈមណ្ឌល់រ៉ុកស្រាប់តែប្រទះឃើញយុវជន២នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៨ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HB 0233 ធ្វើដំណើរបញ្ច្រាស និងកម្លាំងនគរបាល ដោយឃើញបែបនេះធ្វើឲ្យសង្ស័យ ទើបកម្លាំងជិះប្រដេញហៅឲ្យឈប់តែពួកគេបានព្យាយាមជិះគេចខ្លួនស្ទើតែពេញខណ្ឌចំការមន ហើយត្រូវបានកម្លាំងពួនស្ទាក់គ្រប់ច្រកល្ហកហូតទៅដល់ចំណុចផ្សារដើមគរ កន្លែងលក់បន្លែទើបឃាត់បានតែម្តង ។

ក្រោយពេលឃាត់ខ្លួនបានយុវជនទាំង២នាក់ត្រូវបាននាំខ្លួនទៅសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖