ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់មានវិបត្តិផ្លូវចិត្តបានសម្រេចធ្វើអត្តឃាតខ្លួនឯង ដោយចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ចោលប្រពន្ធកំពុងតែមានផ្ទៃពោះ ។ ហេតុការនេះភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅចន្លោះម៉ោង៨ទៅដល់ម៉ោង១១យប់ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះក្នុងករណីខាងលើនេះត្រូវបានគេឲ្យស្គាល ឈ្មោះ សៀន ចាន់សិទ្ធ ភេទប្រុស អាយុ ២៣ ឆ្នាំ មាន មុខរបកសិករ មាន មានប្រពន្ធ ឈ្មោះ យ៉ានសុខមន អាយុ២៤ ឆ្នាំមានមុខរបរជាកសិករ និងមានកូន១នាក់នៅក្នុងពោះ រស់នៅក្នុងភូមិ ឃុំ ស្រុកកើតហេតុខាងលើ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានដែលបានចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះខាងលើមានវិបត្តិផ្លូវចិតដោយសាជំពាក់លុយគេច្រើនពេក ហើយមិនអាចរកប្រាក់សងគេបាន និងមានការគិតខ្លីផងនោះ ក៏បានសម្រេចចិត្តចងក៏ និងធ្នឹមបន្ទុបទឹកក្បែផ្ទះសម្លាប់ខ្លួនដោយពុំមានក្រុមគ្រួសាណាបានដឹងនោះឡើយ ។
សមត្ថកិច្ចមូលដ្ឋានដែលបានចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យសាកសពបុរសរងគ្រោះខាងលើពិតជាបានស្លាប់ដោយសារការចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ។ ក្រោយការបិនិត្យរួចរាលសមត្ថកិច្ចមូលដ្ឋានបានប្រគល់សាកសពឲ្យក្រុមគ្រួសារសាច់ញ្ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណីក្រោមការជួយឧបត្ថមពីអាជ្ញាធមូលដ្ឋាន ផងដែរ ។ គួរបញ្ជាក់ផងដែរថា ករណីរចងកសម្លាប់ខ្លួននេះជាលើកទី២ហើយ បន្ទាប់ពីស្ត្រីជាគ្រូបង្រៀនម្នាក់ បានចងកសម្លាប់ខ្លួន ដោយសារតែវិបត្តិផ្លូវចិត្តផងដែរ ៕ ចន្ថា