ភ្នំពេញ៖ អគ្គិភ័យបានចាប់ផ្តើមឆាបឆេះតែម្តងនៅវេលាល្ងាច ដែលសង្ស័យថា បណ្តាលមកពីទុស្សេខ្សែភ្លើង ។ សមត្ថកិច្ចមូលដ្ឋានបាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំងទប់ស្កាត់ករណីអគ្គិភ័យនេះមិនឲ្យឆេះរាលដាលទ្រង់ទ្រាយធំ ដោយរថយន្តពន្លត់អគ្គិភ័យកំពុងធ្វើសកម្មភាពអន្តរាគមន៍ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងល្ងាចថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចអគារសង់ថ្មី តាមបណ្ដោយផ្លូវលេខ៦៥ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពរាយការណ៍ថា ករណីនេះ សង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី បង្កទៅជាការទុស្សេខ្សែភ្លើង ធ្លាក់កំម្ទេចភ្លើងឆេះកន្លែងដាក់ឈើនោះតែម្តង ៕ ស តារា