ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយទុយយោធុងហ្គាសចៀនប្រហិតបណ្តាលឲ្យឆាបឆេះ ខូចខាតសម្ភារៈលក់ដូរបន្តិចបន្តួច

ចែករំលែក៖

ខេត្តកំពង់ធំ៖ វេលាម៉ោង១៧និង១៨នាទី ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ មានករណីឆាបឆេះធុងហ្គាសចៀនប្រហិតស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ឡេង ឈុនលី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

មូលហេតុៈ ធ្លាយទុយយោធុងហ្គាសចៀនប្រហិតបណ្តាលឲ្យឆាបឆេះ ខូចខាតសម្ភារៈលក់ដូរបន្តិចបន្តួច ។

ករណីខាងលើពុំបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ប្រជាការពារ និងប្រជាពលរដ្ឋជួយពន្លត់ទាន់ពេល ដោយប្រើប្រាស់ឧបករណ៍ពន្លត់អស់ចំនួន៤បំពង់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖