ខេត្តប៉ៃលិនៈ យុវជន៤នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រង់ឃាត់ខ្លួន កាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីពួកគេបានធ្វើសម្មភាពលួចម៉ូតូមួយគ្រឿងកាលពីពីវេលាម៉ោង ១២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ខែឆ្នាំដដែល នៅចំណុចភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្រ្តីនគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ផេង ម៉ាលីហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ សិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ។ ទី២ ឈ្មោះ ឆាន ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ទី៣ ឈ្មោះ តូច តូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី៤ ឈ្មោះ យន្ត ហៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនសង្ស័យទាំងពីរនេះ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ម៉ូតូដែលជនសង្ស័យលួចនោះ ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរី ឆ្នាំ ២០១៦ (គ្មានស្លាកលេខ) ជារបស់ជនរងគ្រោះឈ្មោះ មឿង រ៉ាឌី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ(សារ៉ក់បូរី)រស់នៅភូមិ ផ្សារព្រំ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតម៉ូតូជនរងគ្រោះមកវិញ និងរកឃើញសម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួនផងដែររួចបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ សហការី