ព័ត៌មានទាន់ហេតុការណ៍៖

តូចចិត្តបែកបាក់គ្រួសារនិងជំពាក់លុយគេច្រើនចងកសម្លាប់ខ្លួននៅជ្រុងវិហារវត្ត

ចែករំលែក៖

ខេត្តព្រះសីហនុ: បុរសម្នាក់មិនបន្ទាប់ពីមានវិបត្តិបែកបាក់គ្រួសារបានទៅធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅលើជ្រុងវិហារវត្ត ធ្វើឲ្យអ្នកប្រទះឃើញមុនគេព្រលឹងនៅចុងសក់និងផ្អើលទាំងព្រឹក ។

ហេតុការណនេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃ ពុធ ១ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វត្តឧត្តមវិញ្ញាណរាម ក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

នគរបាលព្រហ្មទណ្ឌស្រុកព្រៃនប់ បានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ ខិ ពៅ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ សាកសពបានចងកដោយដោះអាវការ៉ូដៃវែង ពណ៌ក្រហមលាយសយកទៅ ចងកទៅនឹង កន្ទុយនាគ ជ្រុងខាងលិចនៃវិហារ វត្តឧត្តមវិញ្ញាណរាម ស្លាប់មិនដឹងតាំងពីពេលណា ។ ព្រឹកឡើងមានមនុស្សដើរកាត់វិហារនេះក្រឡេកឃើញសពចងកនៅជ្រុងវិហារ ស្រែកវ៉ាស ព្រលឹងនៅចុងសក់រួចរត់ទៅប្រាប់ព្រះសង្ឃឲ្យជួយ ភ្ញាក់ផ្អើលទាំងព្រឹកតែម្តង។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯងដោយចងកពិតប្រាកដមែន។

បើតាមការអះអាងរបស់ក្រុមគ្រសារសពប្រាប់ថាករណីនេះគឺដោយសារជនរងគ្រោះកើតទុក្ខការបែកបាក់គ្រួសារ និងជំពាក់លុយគេមួយចំនួនហើយគ្មានលទ្ធរកសង ។ បន្ទាប់មក សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ឆ្លាមសមុទ្រ


ចែករំលែក៖