ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទាស់ពាក្យសំដីតិចតួចជាមួយភរិយាក៏ផឹកស្រាឲ្យស្រវឹងធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងបានសម្រេចចិត្តចង.កសម្លាប់ខ្លួនឯង ក្រោយពីទាស់សម្ដីបន្តិចបន្តួចជាមួយភរិយា ។

ករណីចងកខាងលើនេះ កើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចចំការអូរប៉ាអរស្ថិតនៅភូមិស្វាយ ឃុំប៉ូយ ស្រុកអូរជុំ​ ខេត្តរតនគិរី ។

នគរបាលស្រុកអូរជុំបានឲ្យដឹងថា សពឈ្មោះប៉ាន លុង អាយុ៣៥ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ មានទីលំនៅភូមិស្វាយ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ។

មូលហេតុមានបញ្ហាជាមួយប្រពន្ធផឹកស្រាស្រវឹង ក៏ទៅធ្វើអត្តឃាត(ចងកសម្លាប់ខ្លួនតែម្តង) ។

បន្ទាប់មកកម្លាំងជំនាញចុះទៅត្រួតពិនិត្យសាកសពឃើញថាជនរងគ្រោះពិតស្លាប់ ដោយសារធ្វើអត្តឃាត(ចងកពិតប្រាកដម៉ែន) ។

ក្រោយពីកម្លាំងជំនាញត្រួតពិនិត្យរួចរាល់ បានធ្វើ​លិខិតប្រគល់សាកសពជូនទៅក្រុមគ្រួសារដើម្បីធ្វើ​បុណ្យតាមប្រពៃណី ៕ ជីវ័ន្ត


ចែករំលែក៖