ព័ត៌មានទាន់ហេតុការណ៍៖

ឡិចស៊ីសRX330 បួងចង្កូតឡើងឃឿនសួនទ្រូងផ្លូវ និងហោះបុកបង្គោលភ្លើងស្លាកប៉ាណូបាក់រាបដល់ដីមួយដើម ឯរថយន្តក្រឡាប់​ជាច្រើនត្រឡប់

ចែករំលែក៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធត់មួយបង្កឡើងដោយរថយន្តពីគ្រឿងបើកជែងគ្នាបណ្តាលរថយន្តមួយគ្រឿងទៀតរេចង្កូតទៅបុកបង្គូល ស្លាកប៉ាណូរលើងទាំងគល់បាក់រាបដល់ដី រីឯរថយន្តបង្កបានក្រឡប់ជាច្រើនត្រឡប់ម្ចាស់រងបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះសំណាក់ហេងមហាសាលតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តពីគ្រឿងមួយគ្រឿងម៉ាកព្រូស ពណ៍ក្រហមជាតាក់ស៊ីម៉ែត្រ មិនចាំស្លាកលេខ និងមួយគ្រឿងទៀតម៉ាកឡិចស៊ីស RX-៣៣០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-6779 បើកបរដោយបុរសម្នាក់បើក ស្របទិសដៅគ្នាពីត្បូងទៅជើង បានបើកជែងគ្នាក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តតាក់ស៊ីម៉ែត្របានបើកជែងទៅខាងមុខផុត រួចក៏យកគូទរថយន្តមកខោករថយន្តឡិចស៊ីសបណ្តាលរថយន្តឡិចស៊ីសរេចង្កូតមកខាងឆ្វេងដៃឡើងលើសួន ចែកទ្រូវផ្លូវរួចបន្តទៅបុកបង្គោលស្លាកប៉ាណូរលើងទាំងគល់ និងបាក់រាបដល់ដីចំណែកបង្កក្រឡាប់ពីបីត្រឡប់ម្ចាស់រងរបួសធ្ងន់បានរង់ចាំសាច់ញាតិមកទទួលយកទៅសង្គ្រោះដោយខ្លួនឯង ។ ​រីឯរថយន្តខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង ។ ចំណែករថយន្តតាក់ស៊ីម៉ែត្របានបន្តដំណើរទៅមុខទៀតបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងសមត្ថកិច្ចជំនាញចុះមកវាស់វែង យកបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖