ភ្នំពេញ៖ អ្នកវិនិយោគទុនធំៗ របស់ចិនបោះទុន បង្កើតគម្រោង ស្ថាបនាសណ្ឋាគារលំដាប់អន្តរជាតិ ជាប្រភេទ សណ្ឋាគារ ផ្កាយ៤ និង សណ្ឋាគារផ្កាយ៥ ដោយសាងសង់នៅលើផ្ទៃដីទំហំ ១១៧ម៉ឺនម៉ែត្រការ៉េ នឹងលេចរូបរាងឡើងនៅកម្ពុជា ក្រោយពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ White Swan សណ្ឋាគារលំដាប់របស់ប្រទេសចិន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នាសណ្ឋាគារសូហ្វីតែលភូគីត្រា ដោយមានការចូលរួម ពីអ្នកវិនិយោគចិនជាង៣០០នាក់។
លោក វ៉ាង ស័រ ប្រធានប្រតិបត្តិនៃក្រុមហ៊ុន YT International Group បានថ្លែងថា White Swan Hotel នឹងផ្តល់នូវគម្រោងលំដាប់ថ្នាក់អន្តរជាតិមួយ ដែលមានដូចជា សណ្ឋាគារ ផ្កាយ៤ និង សណ្ឋាគារផ្កាយ៥ ដោយសាងសង់នៅលើផ្ទៃដីទំហំ ១១៧ម៉ឺនម៉ែត្រការ៉េ ជាគម្រោងដ៏ល្អ ក៏ដូចជាចូលរួមចំណែកដល់វិស័យសេដ្ឋកិច្ច ទេសចរណ៍ ការរស់នៅរបស់ ប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍន៍ ប្រទេសកម្ពុជា។ White Swan Hotel បានចាក់ឬសយ៉ាងនៅក្នុងប្រទេសចិន និងបន្តដំណើរទៅកាន់ពិភពលោក ដើម្បីធ្វើការផ្សារភ្ជាប់ ប្រទេសកម្ពុជា ជាមួយប្រទេសចិន និងទៅកាន់ពិភពលោកផងដែរ។
លោក វ័ងហោវ វ័នតា អនុប្រធានប្រតិបត្តិ ទូទៅ ក្រុមហ៊ុន White Swan Hotel ខេត្តខ្វាងចូវ ប្រទេសចិន ក៏បានថ្លែងដែរថា គម្រោងអចលនទ្រព្យ “Swan Bay” លំដាប់ខ្ពស់បំផុតរបស់យៀកថៃគ្រុប មានទីតាំងជិតមួយរយទីក្រុង នៅក្នុងប្រទេសចិន ហើយគឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់ទីមួយ ជាក្រុមហ៊ុនដំបូងបង្អស់ដែលនាំចូលការវិនិយោគទុនបរទេសលើវិស័យអចលទ្រព្យ ជាក្រុមហ៊ុនដំបូងគេដែលលក់អគារពាណិជ្ជកម្មនៅក្រៅប្រទេស ជាក្រុមហ៊ុនអចលនទ្រព្យមូលបត្ររួមគ្នាដំបូងបង្អស់របស់ប្រទេសចិនហើយក៏ជាក្រុមហ៊ុនអចលនទ្រព្យដំបូងបង្អស់ នៅក្នុងប្រទេសចិនដែលបានដាក់បង្ហាញនូវគំរូ នៃការគ្រប់គ្រងទ្រព្យសម្បត្តិលំនៅដ្ឋាន។
លោកបន្តថា យៀកថៃគ្រុបអន្តរជាតិ ស្វែងយល់និងបណ្តាក់ទុននៅអាស៊ីអាគ្នេយ៍ ដោយចាប់ផ្តើមពីរាជធានីភ្នំពេញប្រទេសកម្ពុជា! នៅលើទឹកដីដ៏កក់ក្តៅនេះ យៀកថៃគ្រុបអន្តរជាតិ បានបង្កើតឡើងមកអស់រយៈពេល ៧ឆ្នាំហើយ។ បច្ចុប្បន្នកាល ផ្ទៃដីសរុបនៃកន្លែងដែលអាចធ្វើការអភិវឌ្ឍន៍នៅបរទេសមានប្រមាណជា 3 លានម៉ែត្រការ៉េ ហើយអត្រាកំណើនសេដ្ឋកិច្ចបន្តកើនឡើងគុណនឹង10ជារៀងរាល់ឆ្នាំ។ នៅភ្នំពេញ យៀកថៃគ្រុបអន្តរជាតិ បានអភិវឌ្ឍន៍នូវគម្រោងអគារស្កឹមស្កៃមួយ ទីតាំងស្ថិតជិតព្រះបរមរាជវាំង ដែលអគារនោះមានឈ្មោះថា EAST ONE ហើយទទួលបានភាពជោគជ័យយ៉ាងខ្លាំង។ រីឯគម្រោងមួយទៀតក៏ទទួលបានការជោគជ័យមិនចាញ់គម្រោងទីមួយប៉ុន្មានដែរ វាមានឈ្មោះថា EAST VIEW ជាបណ្តុំអគារលំនៅដ្ឋាន ពាណិជ្ជកម្មដ៏ធំ នៅលើផ្លូវព្រះនរោត្តម ព្រមជាមួយនឹងទីតាំងលំនៅដ្ឋានអាកាសយានពាណិជ្ជកម្មឆ្លាតវៃដំបូងគេបង្អោះហៅថា YUETAI THE GARDEN ដែលកំពុងដែលលក់ដាច់យ៉ាងឆាប់រហ័ស ជាសំណង់អគារលំនៅដ្ឋានមួយគត់នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវប័ណ្ណកម្មសិទ្ធិអោយបានទាន់ពេលវេលាប្រគល់ផ្ទះ។
សូមបញ្ជាក់ថា នេះ យៀកថៃអន្តរជាតិ និងក្រុមហ៊ុន Guangzhou White Swan Hotel Management Co. , Ltd. មិនត្រឹមតែឈានដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបានចាប់ផ្តើមប្រតិបត្តិការជាក់ស្តែងកាន់តែស៊ីជម្រៅជាងនេះ។ នាពេលអនាគត កិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅក្នុងការអភិវឌ្ឍ ការគ្រប់គ្រង និងប្រតិបត្តិការអចលនទ្រព្យពាណិជ្ជកម្មនឹងត្រូវបានអនុវត្តជាបន្តបន្ទាប់។ គុណសម្បត្តិនិងធនធានរបស់ដៃគូទាំងពីរនឹងត្រូវបានរួមបញ្ចូលនិងបំពេញបន្ថែមអោយគ្នាទៅវិញទៅមក។
ក្នុងនាមជាផ្នែកមួយដ៏សំខាន់នៃ “ផែនការអភិវឌ្ឍន៍ទេសចរណ៍ទីក្រុងភ្នំពេញនាពេលអនាគត” យៀកថៃអន្តរជាតិ បានបោះទុនវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍន៍ “យៀកថៃ-កំពង់ផែស្វយ័តភ្នំពេញ” ដែលមានគោលបំណងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ទីក្រុងភ្នំពេញ ហើយយកការផ្លាស់ប្តូរវប្បធម៌ទេសចរណ៍ រវាងប្រទេសចិននិងកម្ពុជាជាគោល បូករួមបញ្ចូលលក្ខណៈពិសេសរបស់វប្បធម៌និងវិស័យឧស្សាហកម្មក្នុងតំបន់បង្កើតអោយបាននូវតំបន់ឧស្សាហកម្មទេសចរណ៍ វប្បធម៌ កម្រិតថ្នាក់ជាតិ និងបង្កើតគំរូព្រមទាំងទិសដៅ សម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ចនិងវប្បធម៌តាមយុទ្ធសាស្ត្រ “ផ្លូវមួយខ្សែក្រវ៉ាត់មួយ”!។
នៅក្នុងគម្រោងរួមមាន ផ្សារទំនើបលក្ខណៈធំទូលាយ (SHOPPING MALL) វិថីពាណិជ្ជកម្មវប្បធម៌ពិនចៀង (Binjiang Cultural and Commercial Street) អគារការិយាល័យភ្លោះ សណ្ឋាគារ White Swan លំដាប់របស់ប្រទេសចិន កំពង់ផែដែលមាននាវាទេសចរណ៍ឆ្ពោះទៅកាន់ទីក្រុងអង្គរ ហាងទំនិញរួចពន្ធ អាផាតមិនខុនដូជាប់នឹងដងទន្លេ ទីលានកម្សាន្តគយគន់ទេសភាពទន្លេ វិចិត្រសាលវប្បធម៌អង្គរ….ជាដើម។ វាមិនមែនត្រឹមតែជាគម្រោងកំពង់ផែស្វយ័តភ្នំពេញ របស់ក្រុមហ៊ុនយៀកថៃប៉ុណ្ណោះទេ ហើយមិនមែនត្រឹមតែជានាមបណ្ណពាណិជ្ជកម្មរាជធានីភ្នំពេញនោះដែរ ក៏មិនមែនត្រឹមតែជាចំណុចលេចធ្លោនៅតំបន់អាស៊ីអាគ្នេយ៍ តែទាំងអស់រួមបញ្ចូលគ្នាវាគឺជាគម្រោងសាងសង់មជ្ឈមណ្ឌលផ្លាស់ប្តូរវិស័យវប្បធម៌និងសិល្បៈរយៈពេលវែង ដែលបានបង្កើតឡើងនៅចំណុច កណ្តាលនៃ ទន្លេមេគង្គទៀតផង។ គម្រោងនេះមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ ជាតំបន់ដ៏មានតម្លៃបំផុត ដែលបានដើរស្របពេលគ្នា ជាមួយនឹងអគារ លំដាប់ពិភពលោក បង្កើតនូវរង្វង់ជីវិតស៊ីវីល័យបូករួមបញ្ចូលតែមួយរបស់ក្រុមហ៊ុនយៀកថៃហើយនាំមកនូវបទពិសោធន៍ជីវិតទាន់សម័យ ដែលមិននឹកស្មានដល់ ជូនប្រជាជននៅទីក្រុងភ្នំពេញ។ ធ្វើអោយទីក្រុងភ្នំពេញ មើលឃើញអនាគតក្នុងចក្ខុវិស័យថ្មីមួយទៀត ៕ ស តារា