ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងផលិតបាយក្តាំង៣កន្លែងគ្មានច្បាប់និងអនាម័យ

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងធ្វើបាយក្តាំងពិសេស ចំនួន៣កន្លែងត្រូវបានកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ រកឃើញថា គ្មានច្បាប់ គ្មានអនាម័យ គ្មាន ស្តង់ដារ ហើយទីតាំងទាំងនោះមានភាព កខ្វក់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋទិញយកទៅបរិភោគ ។

ក្នុងប្រតិបត្តិការខាងលើនេះបានធ្វើ ឡើងកាលពីរសៀលថ្ងៃសុក្រ ៣កើត ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិត នៅដីឡូត៍គ្មានលេខ ផ្លូវបេតុង សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ។

មន្ត្រីនគរបាលដែលចុះបង្ក្រាបបានឲ្យ ដឹងថា ទីតាំងផលិតបាយក្តាំងពិសេសខាង លើនេះត្រូវបានប្រជាពលរដ្ឋរាយការណ៍ ថា ការវេចខ្ចប់ និងផលិតគ្មានលក្ខណៈ ស្តង់ដារដោយបាយទាំងអស់នោះយកទៅ ដាក់ចោលនៅលើដី គ្មានក្រាលកន្ទេល ឬ តង់ត្រឹមត្រូវនោះទេ។ ម្ចាស់ទីតាំងខាងលើ នេះបានយកបាយក្តាំងដាក់ចោលហាល ថ្ងៃ ហាលភ្លៀង និងមានកាកសំណល់ប្រេង សត្វឆ្កែដេកនៅក្បែរ ពេលយប់សត្វកណ្តុរ រត់កាត់ ហើយកម្មករហាលខោអាវពីលើ ថែមទៀត ធ្វើឲ្យប្រជាពលរដ្ឋមិនទុកចិត្ត ពីបញ្ហាសុខភាពទើបរាយការណ៍ប្រាប់ សមត្ថកិច្ចឲ្យចុះបង្ក្រាបតែម្តង ។

 


ចែករំលែក៖