ភ្នំពេញ៖ ស្ថានទូតកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជានឹងធ្វើការប្រារព្ធកម្មវិធីប្រកួតK-POP World Festival 2018 in Changwonវគ្គដំបូងនៅក្នុងប្រទេសកម្ពុជាថ្ងៃសុក្រទី១៥ខែមិថុនាឆ្នាំ២០១៨វេលាម៉ោង១៨:០០-២០:៣០នៅក្នុងសាលពហុបំណង (Multi-Purpose Hall) នៃមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ (CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
កម្មវិធីនេះគឺជាកម្មវិធីប្រកួតK-POP World Festival 2018 in Changwonវគ្គដំបូងនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍KBS និងក្រសួងការបរទេសប្រទេសកូរ៉េកម្មវិធីនេះត្រូវបានប្រារព្ធឡើងដើម្បីធ្វើការជ្រើសរើសអ្នកតំណាងរបស់ប្រទេសកម្ពុជាសម្រាប់ចូលរួមក្នុងកម្មវិធីប្រកួតធំវគ្គទី១ (ការវាយតម្លៃលើវីដេអូ) នៅChangwonដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រK-POP ទូទាំងពិភពលោក។
សម្រាប់ក្នុងកម្មវិធីឆ្នាំនេះមានបេក្ខជនបេក្ខនារីក្រុមរាំនិងច្រៀងប្រហែល៤០ក្រុមសរុបមានចំនួនប្រហែលជា១៣០នាក់បានចុះឈ្មោះចូលរួមប្រកួតក្នុងកម្មវិធីនេះហើយឆ្លងកាត់តាមរយៈការវាយតម្លៃយើងបានធ្វើការជ្រើសរើសបេក្ខជនបេក្ខនារីចំនួន១៦ក្រុម (រាំ១១ក្រុមច្រៀង៥ក្រុម) សរុបមានចំនួន៧៣នាក់សម្រាប់ចូលរួមការប្រកួតសម្តែងក្នុងកម្មវិធីប្រកួតនាពេលនេះ។
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោកអូណាក់យ៉ុងបានប្រសាសន៍ដោយអំណរសាទរថា “ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំងដែលប្រជាប្រិយភាពK-POP នៅក្នុងប្រទេសកម្ពុជាកាន់តែកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃហើយខ្ញុំសង្ឃឹមថាកម្មវិធីK-POP World Festival ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជានេះនឹងក្លាយទៅជាសកម្មភាពមួយដែលអាចជួយជម្រុញការផ្លាស់ប្តូរវប្បធម៌រវាងយុវជនកម្ពុជា-កូរ៉េ”។
កម្មវិធីនេះមានការចូលរួមវាយតម្លៃនិងផ្តល់ពិន្ទុពីសំណាក់គណៈកម្មការដ៏ជំនាញដូចជាលោកG-Davethជាតារាចម្រៀងនិងជាម្ចាស់ជ័យលាភីក្នុងកម្មវិធីK-POP World Festival វគ្គដំបូងនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៥លោកTaboiជាVJ ប្រចាំនៅស្ថានីយ៍ទូរទស្សន៍MyTVផលិតករនិងជាឯកអគ្គរដ្ឋទូតសុឆន្ទៈផ្សព្វផ្សាយវប្បធម៌កូរ៉េនៅកម្ពុជាលោកJ-Pokជាផលិតករតន្ត្រីនិងជាអ្នកតំណាងរបស់E Nation Record label ដែលនឹងធ្វើអោយការវាយតម្លៃក្នុងកម្មវិធីនេះកាន់តែមានលក្ខណៈជំនាញនិងមានភាពសុក្រិត។
ក្រុមដែលទទួលជ័យលាភី(លេខ១)ក្នុងការប្រកួតចុងក្រោយនឹងបានទទួលការប្រឹក្សាអំពីK’ve Entertainment ព្រមទាំងបានចូលរួមក្នុងកម្មវិធីប្រកួតធំវគ្គទី១នៅChangwonដែលរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍KBS។ នៅក្នុងថ្ងៃបើកកម្មវិធីប្រកួតនេះមានចែកជូននូវវត្ថុអនុស្សាវរីយ៍ជូនចំពោះទស្សនិកជនដែលបានចូលរួមឆ្លើយសំនួរស្ទង់មតិហើយយើងក៏មានរៀបចំស្តង់ដាក់លក់អាហារកូរ៉េគ្រឿងសម្អាងកូរ៉េនិងឧបករណ៍ប្រើប្រាស់ផលិតនៅប្រទេសជាច្រើនប្រភេទទៀតក្នុងតម្លៃសមរម្យ៕ វឌ្ឍនា