ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ដឹកថ្មម៉ាកដាច់កង់រមៀល​បុកមនុស្សរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា កាលពី​ម៉ោង​ ៩និង៣៥​នាទី​ ព្រឹកថ្ងៃសៅរ៍ ៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ មាន​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវជាតិលេខ​ ៤​ ចន្លោះ​ KMលេខ 135-136 ភូមិ​បឹង​ត្រាច​ ឃុំ​ចំការហ្លួង​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ បង្កឡើងដោយរថយន្ត​ ដឹកថ្មម៉ាក​ ហុីយ៉ាន់ដាយ​ HYUNDAI ក្បាល​ពណ៌​ ត្រួយចេក ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3C-1565 មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ​ លុះដល់ចំណុចកើតហេតុខាងលើ​រថយន្ត​នេះ ដាច់កង់ក្រោយផ្នែកខាងស្តាំ​ រមៀល​កង់ដែលដាច់ទៅបុកនឹងមនុស្សនៅចិញ្ចើមផ្លូវគ្រោះក្រហម​ បណ្តាលឲ្យរបួសធ្ងន់ ។

ជនរងគ្រោះ ឈ្មោះ​ វ៉ាយ​ វ៉ាត​ ភេទ​ប្រុស​ អាយុ​ ៣៣ឆ្នាំ​ មានទីលំនៅ​ ភូមិ​ក្រាំង​អាត់​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ត្រូវ​បាន​កម្លាំង អាវុធហត្ថ​ ស្នាក់ការសនិ្តសុខ​ ៤០២​ ជួយ​លើកអ្នករបួសដាក់លើរថយន្ត​ ​របស់បងប្អូនជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញភ្លាមដែរ ។

ក្រោយកើតហេតុអ្នក​បើកបរ​រថយន្តបានរត់គេចបាត់ ។ ចំពោះរថយន្តខាងលើ​នគរបាល យកទៅរក្សាទុកនៅអធិការនគរបាលស្រុកកំង់សីលា​ បន្តតាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖