ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ៧ខ្នងនៅ ស្រុករំដួលរងការដួលរលំ និងបើងដំបូលខូចទាំងស្រុងដោយសារភ្លៀងលាយខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ហោចណាស់ផ្ទះប្រជាពលរដ្ឋក្នុង ស្រុករំដួលចំនួន៧ខ្នងត្រូវបានដួលរលំ និងបើងដំបូលខូចខាត់ទាំងស្រុង ខណៈមានភ្លៀង និងខ្យល់កន្ត្រាក់បក់បោកកាលពីថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅវេលាម៉ោង៥ល្ងាចនៅក្នុង ឃុំស្វាយចេក ឃុំធ្មារ ឃុំបុស្សមន ស្រុករំដួល ខេត្តស្វាយរៀង ។

ពាក់ពន្ធ័ និងករណីនេះមន្ត្រីសាលា ស្រុករំដួលបានឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍ ៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ថាពិតជាមានករណីភ្លៀង និងខ្យល់កន្ត្រាក់ពិតមែនកាលពីល្ងាចមិញនេះបណ្តាលឲ្យរលំ និងរបើកដំបូលផ្ទះចំនួន០៧ខ្នងផ្ទះមានឈ្មោះ៖

១- ផ្ទះឈ្មោះ​ នង នឿន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិអន្លង់ស្ពាន ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀងមានទំហំ ៤ម៉ែត្រគុណ និង៦ម៉ែត្រសង់អំពីឈើ ដំបូលប្រក់សង្កសី​ ជញ្ជាំងសង្កសី បណ្តាលឲ្យរលំទាំងស្រុង១០០ភាគរយ ។

២-ផ្ទះឈ្មោះ ឃួន សាវឿន ភេទស្រី អាយុ ៥៤ឆ្នាំ រស់នៅភូមិបឹងកែក ឃុំធ្មា ស្រុករំដួលផ្ទះមានទំហំ៤ម៉ែត្រគុណ និង៦ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងស្លឹក បណ្តាលឲ្យរបើកសង្កសី​ អស់១២សន្លឹក ។

៣- ផ្ទះឈ្មោះ​​​​ ឃួន ម៉ាលី ភេទស្រី អាយុ ៥៤ឆ្នាំ រស់នៅភូមិបឹងកែក ឃុំធ្មា ស្រុករំដួលផ្ទះមានទំហំ៦ម៉ែត្រគុណ និង៧ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់សង្កសី​ ជញ្ជាំងសង្កសី បណ្តាលឲ្យរបើកដំបូល អស់២០ភាគរយ ។

៤- ផ្ទះឈ្មោះ​ សាក់ ចាន់ថន ភេទ​ប្រុស អាយុ៤១ ឆ្នាំ រស់នៅភូមិ ព្រៃពោធ៍ ឃុំធ្មា ស្រុករំដួល ផ្ទះមានទំហំ៤ម៉ែត្រគុណ និង៦ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់សង្កសី​ ជញ្ជាំងសង្កសី បណ្តាលឲ្យរលំទាំងស្រុង១០០ភាគរយ ។

៥- ផ្ទះឈ្មោះ រត្ន័ សាផុន អាយុ៥៩ឆ្នាំ រស់នៅភូមិ ព្រៃពោធ៍ ឃុំធ្មា ស្រុករំដួលផ្ទះមានទំហំ ៤ម៉ែត្រគុណ៦ម៉ែត្រ សង់ពីបេតុងដំបូលប្រក់សង្កសី ជញ្ជាំងឥដ្ឋ បណ្តាលឲ្យរបើកដំបូល២០ភាគរយ ។

៦- ផ្ទះឈ្មោះ សុខ សារ៉ន ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិ ធ្មា ឃុំធ្មា ស្រុករំដួលផ្ទះមានទំហំ៤ម៉ែត្រគុណ និង៦ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់សង្កសី​ជញ្ជាំងសង្កសី បណ្តាលឲ្យរបើកដំបូល៣០ភាគរយ ។ និង

ទី៧- ផ្ទះឈ្មោះឈឿង ឡុំ ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិបុសមនក្រោម ឃុំបុសមន ស្រុករំដួល ផ្ទះមានទំហំ ៦ម៉ែត្រគុណ និង៧ម៉ែត្រសង់អំពីឈើ ជញ្ជាំងសង្កសី​ ដំបូលប្រក់ក្បឿងបណ្តាលរបើកក្បឿងប្រហែល១៥០សន្លឹក ។

ប្រភពបន្តថា ចំពោះករណីខ្យល់កន្ត្រាក់នេះមិនបណ្ដាលឲ្យមានមនុស្ស និងសត្វរងគ្រោះថ្នាក់អ្វីនោះទេ ដោយគ្រាន់តែខូចខាតសម្ភារបន្តិចបន្តួចប៉ុណ្ណោះ ៕ យឹម សុថាន


ចែករំលែក៖