ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានអន្តោប្រវេសន៏ចុះត្រួតពិនិត្យ ជនជាតិស្បែកខ្មៅនិងជនជាតិវៀតណាម ស្នាក់នៅខនដូ៩៩៩ ខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍នីតិវិធី នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងការិយាល័យជំនាញក្រុង ក្រោមការសម្របសម្រួលផ្លូវច្បាប់ផងនោះ ដឹកនាំកម្លាំងចុះត្រួតពិនិត្យ ការស្នាក់នៅរបស់ជនជាតិស្បែកខ្មៅ នីហ្សេរីយ៉ា កំពុងស្នាក់នៅខនដូ៩៩៩ ស្ថិតនៅក្នុងភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ កិច្ចប្រត្តិបត្តិការណ៏ខាងលើនេះសមត្ថកិច្ចនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៏និតិវិធិបានឃាត់ខ្លួនជនជាតិបរទេសបានចំនួន១៧នាក់ដែលមកលួចស្នាក់នៅប្រទេសកម្ពុជាដោយខុសច្បាប់ក្នុងនោះមានជនជាតិស្បែកខ្មីនីហ្សេរិយ៉ាចំនួន១៦នាក់ជនជាតិវៀតណាមចំនួន១នាក់

តាមនគរបាលបានឲ្យដឹងថា កម្លាំងនគរបាល ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍នីតិវិធី នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងមូលដ្ឋាន អាជ្ញាធរ បានចុះធ្វើការត្រួតពិនិត្យ ការស្នាក់នៅរបស់ជនជាតិនីហ្សេរីយ៉ា នៅក្នុងខនដូ៩៩៩ ចំពោះលទ្ធផលយ៉ាងណានោះ ជំនាញកំពុងពិនិត្យនៅឡើយ ក្នុងករណីរកឃើញថា ពុំមានឯកសារត្រឹមត្រូវ សមត្ថកិច្ចឃាត់ខ្លួននាំទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៏និតិវិធិអគ្គនាយកដ្ឋានអន្តោប្រវេសន៏៕ តាឡឹម


ចែករំលែក៖