ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ខ្សែ.ក រត់គេចខ្លួនបានមួយថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានកាលពីវេលាម៉ោង២និង៣០នាទីយប់ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុច​មុខ​ផ្ទះ​គ្មាន​លេខ​ ផ្លូវ​៣៦៩​ ភូមិ​ព្រែក​តា​ពៅ​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ ច្បារ​អំពៅ​ ក្រោយជនសង្ស័យធ្វើសកម្មភា ឆក់​ខ្សែ.​ក​ពី​ជន​រង​គ្រោះ​បាន​សម្រេច​ កាល​ពីថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ២០១៨​វេលា​ម៉ោង​១៩​និង​៣០​នាទី​​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​យូ​ អូន​ ភេទ​ ស្រី​ អាយុ​ ៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កម្មករ​រោងចក្រ​ ស្នាក់​នៅផ្ទះ​១១១៧​ ផ្លូវ​ ៣៦៩​ ភូមិ​ចំពុះក្អែក​១​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារ​អំពៅ​។​

​ជនសង្ស័យ​ឈ្មោះ​ហេង​ សុ​បញ្ញា​ ភេទ​ ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​បន្ទប់​ជួល​ ភូមិ​តា​ងៅ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​។​

តាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ​កាលពី​ថ្ងៃ​ទី​ ១៤ ខែមិថុនា ឆ្នាំ២០១៨​ វេលាម៉ោង​១៩​និង​៣០​នាទី​ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ជាមួយ​ ប្តី​និង​កូន​ត្រលប់​ទៅ​ផ្ទះ​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​ជន​សង្ស័យ​២​នាក់​ ឈ្មោះ​ ហេង​សុ​បញ្ញា​និង​ឈ្មោះ​ ប៉េង​ ជិះ​ម៉ូតូ​០១​ គ្រឿង​ ម៉ាក​ Suzuki​ Nex​ ពណ៌​ខៀវ​ គ្មាន​ស្លាក​លេខ​ លេខ​តួ​០០០១០៣៤៩៧​ លេខ​ ម៉ាស៊ីន​ ១០៣៥២៤​ អែប​ខាងស្តាំ​ជន​រង​គ្រោះ​ រួច​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ប្លា​ទី​ន​ពី​ជន​រង​ គ្រោះ​បាន​សំរេច​ ក៏​ទាក់​ដៃចង្កូត​ម៉ូតូ​ដួល​ទាំងអស់​គ្នា​ រួច​ពួក​ជនសង្ស័យ​ក៏​យក​ ខ្សែ​ក​ប្លា​ទី​ន​ នាំ​គ្នា​រត់គេច​ខ្លួន​ ដោយ​បន្សល់​ទុក​ម៉ូតូ​ម៉ាក​ខាងលើ​ និង​ជ្រុះ​ទូរស័ព្ទ​ដៃ​១​គ្រឿង​ ម៉ាក​ណូ​គារ​ ពណ៌​ក្រហម​ ស៊ី​ម​ ០៧០​ ៨០៦​ ០៨៧​ នៅ​កន្លែង​កើត​ហេតុ​ ។​

ប្រភពដដែរបន្តទៀតថា ​​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ២០១៨​ វេលាម៉ោង​២​និង​៣០​នាទីរសៀល​ សមត្ថកិច្ច​ធ្វើការ​ស្រាវ​ជ្រាវ​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ហេង​ សុ​បញ្ញា​ នៅ​បន្ទប់​ជួល​ជន​សង្ស័យ​ស្នាក់​នៅ​ និង​ដកហូត​បាន​ខ្សែ​ក​ប្លា​ទី​ន​១​កំណាត់​ជា​របស់​ជន​រង​គ្រោះ​ រួចបញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ដើម្បីចាត់ការ​តាម​នីតិវិធី​ ។ចំណែកឯបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណហើយ ។​

ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានយកទឹកនោមជនសង្ស័យទៅពិនិត្យដើម្បីស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន ដោយជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​១​ឆ្នាំ​មកហើយ ៕ ស តារា

 


ចែករំលែក៖