ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងដឹកកម្មករ បុកម៉ូតូស៊ុយហ្ស៊ុយគីនិចស្លាប់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ អ្នកបើកម៉ូតូម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារ រថយន្តសាំយ៉ុង បើកបុកចំពីមុខ យ៉ាងពេញទំហឹង កាលពីវេលាព្រលប់ ថ្ងៃ សុក្រ ៣ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវលេខ១៤៤០ ចំណុច ភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនគរបាលក្រុងច្បារមន បានឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះ ពែល ភា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ពេជ្រសង្វាយ ឃុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តបង្កម៉ាក សាំយ៉ុង ពណ៌ទឹកប៊ិច ពាក់មួយគ្រឿងពាក់ស្លាកលេខ កំពង់ស្ពឹ 2A2596 បើកដឹក កម្មកររោងចក្រធ្វើដំណើរ តាមបណ្តោយលេខ១៤៤០ ទិសដៅត្បូងទៅជើង។ លុះមកដល់ ចំណុចខាងលើ បានបុកម៉ូតូ ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស អត់ស្លាកលេខ បើកពីជើងទៅត្បូង ក្នុងទិសដៅ បញ្ច្រាសទសគ្នា បណ្តាលឲ្យឈ្មោះ ពែល ភា ដួលស្លាប់នៅកន្លែងកើតហេតុតែម្តង ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តដឹកកម្មករុករថយន្តចោលរួចគេចខ្លួនបាត់ ។

បន្ទាប់មកនគរបាលចរាចរស្រុកសំរោងទងបានទៅដល់ វាស់វែងនិងយកយានយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំដោះស្រាយតាមច្បាប់ ពេលក្រោយ។ ចំណែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖