ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក ព្រឹកថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា៖
«ជូនពរបងប្អូនជនរួមជាតិ និងក្មួយៗបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍គ្រប់ៗគ្នា!
នៅសល់តែ៤២ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតនឹងមកដល់។ ច្បាស់ណាស់ គឺគ្រប់គ្នាចង់បានសន្តិភាព និងការរីកចម្រើន។ច្បាស់ណាស់ គឺគណបក្សប្រជាជនបាននាំមកនូវសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិបានរីកចម្រើនពិតប្រាកដមកដល់សព្វថ្ងៃនេះ។
យើងចងចាំ និងបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាសម្គាល់“ ទេវតាបាចផ្កា“ លេខរៀងទី២០ នៅថ្ងៃបោះឆ្នោតទី ២៩ កក្កដា ២០១៨ ខាងមុខនេះ» ៕