ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានគ.ជ.ប.អំពាវនាវ៥ចំណុចសម្រាប់ប្រជាពលរដ្ឋដែលមានសិទ្ធិចូលរួមបោះឆ្នោតអាណត្តិទី៦

ចែករំលែក៖

ភ្នំពេញ ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប.បានអំពាវនាវតាមរយៈសេចក្តីប្រកាសព័ត៌មានចំនួន៥ចំណុចដល់ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតត្រូវត្រួតពិនិត្យរាល់ឯកសារពាក់ព័ន្ធដែល គ.ជ.ប.តម្រូវ ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៦ ឆ្នាំ២០១៨ ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ ។

លោក ស៊ិក ប៊ុនហុក បានអំពាវនាវ ដោយមានខ្លឹមជាអាទិ៍ថា៖

១-ប្រជាពលរដ្ឋដែលមានឈ្មោះក្នុង បញ្ជីបោះឆ្នោតឆ្នាំ២០១៧ទាំងអស់ត្រូវ ត្រៀមខ្លួន និងឯកសារពាក់ព័ន្ធដើម្បីចូល រួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ។

២-ករណីពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ.) ឬអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ខូច ឬបាត់ត្រូវទៅសុំឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ.) បម្រើឱ្យការ បោះឆ្នោតពីគណៈកម្មការឃុំ សង្កាត់រៀបចំ ការបោះឆ្នោត និងអាជ្ញាធរឃុំ សង្កាត់ឱ្យ បានទាន់ពេលវេលា ។

៣-ចំពោះអ្នកដែលមិនទាន់មាន អ.ខ. អាចយក ឯ.អ. បម្រើឱ្យការចុះឈ្មោះបោះឆ្នោតទៅជួបគណៈកម្មការឃុំ សង្កាត់រៀប ចំការបោះឆ្នោត (គឃ.សប) ដោយផ្ទាល់ ខ្លួន និងត្រូវស្នើសុំឱ្យ គឃ.សប បញ្ជាក់អំពីការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ។

៤-ការចេញឯកសារបញ្ជាក់អត្ត សញ្ញាណនេះត្រូវបញ្ចប់នៅថ្ងៃសុក្រទី២៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៥និង៣០ នាទីល្ងាច ។

៥-ប្រធាន គឃ.សប មេឃុំ-ចៅសង្កាត់ និងមេភូមិត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋមកធ្វើ ឯ.អ. ឱ្យបានទាន់ពេលវេលាដោយឥតគិតថ្លៃ៕ ហេង សូរិយា


ចែករំលែក៖