ខេត្តសៀមរាប៖ កាលពីថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៣០នាទី ស្ថិតនៅចំណុច ភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាបខេត្តសៀមរាប មានករណីលង់ទឹកស្លាប់ជនរងគ្រោះមានឈ្មោះ ឈាំ រើន ភេទប្រុស អាយុ៥២ ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅភូមិបឹង សង្កាត់ក្របីរៀល ក្រុងខេត្តសៀមរាប។
ក្រោយពីការពិនិត្យរបស់កម្លាំងសមត្ថកិច្ចជំនាញ និងការបំភ្លឺពីក្រុមគ្រសារជនរងគ្រោះបានឲ្យដឹងថា មូលហេតុៈបណ្តាលឲ្យជនរងគ្រោះស្លាប់គឺជនរងគ្រោះមានជំងឺប្រចាំកាយ(តេតាណុស)។
សាកសពជនរងគ្រោះ សមត្ថកិច្ចនគរបាលបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិ ឃុំខាងលើ ៕ ប៊ុន រិទ្ធី