ខេត្តសៀមរាប៖ ប្រជាពលរដ្នបានរឹះគន់ថា ឈ្មួញដីដ៏ល្បីឈ្មោះម្នាក់កំពុងតែក្លាយខួនជា ថៅកែ អ្នកមានដ៏ស្ដុកស្ដមប្រចាំភូមិភ្នំក្រោម សង្កាត់ចុងឃ្នាស ខេត្តសៀមរាប ក្រៅពីរកស៊ីជីកដីលក់ បានលួចដឹកឈើប្រណីតធ្នងទាំងកណ្ដាលថ្ងៃ បញ្ឈឺ ឌឺដងដាក់សមត្ថកិច្ចតាមដងផ្លូវ ធ្វើឲ្យមន្រ្ដីទាំងនោះតឹងទ្រូងបែក បានត្រឹមឈរមើល មិនហ៊ានបង្រ្កាបទុកឲ្យឈ្មួញរូបនេះដឹកឈើយ៉ាងរលូន ។
ជាក់ស្ដែងឈ្មួញដី ដែលត្រូវបានគេស្គាល់ឈ្មោះ សិទ្ធិ ជាថៅកែដី និងស្រះត្រី រាប់សិបកន្លែងប្រចាំភូមិភ្នំក្រោម សង្កាត់សៀមរាប ខេត្តសៀមរាប បានឲ្យកូនចៅ ដឹកឈើប្រណីត ធ្នង់ឆ្លងកាត់ ប៉ុស្ដិ៍នគរបាលរដ្នបាល សង្កាត់សៀមរាប បានយ៉ាងរលូន ដោយមានការសង្ស័យថា មានការត្រូវរ៉ូវជាមួយមន្រ្ដីជំនាញរដ្នបាលព្រៃឈើ និងសមត្ថកិច្ចទាំងនោះ ជាអ្នកបើកដៃឲ្យ ឈ្មួញ ទើបហ៊ានដឹកឈើប្រណីតទាំងថ្ងៃបែបនេះ ។
តាមប្រភពច្បាស់ការណ៍មួយបានបញ្ជាក់យ៉ាងច្បាស់ថា ឈ្មួញដីឈ្មោះសិទ្ធិ ធ្លាប់បានចាក់ដីលុបប្រឡាយមេ បង្ហូរទឹកដោយមានការឃុបឃឹតពីអាជ្ញាធរ ភូមិ ឃុំ នៅទីនោះ បើកដៃឲ្យឈ្មួញរូបនេះធ្វើអ្វីតាមតែអំពើចិត្ត ប្រព្រឹត្តបទល្មើស ម៉ាសេរី ពុំមានការហាមឃាត់នោះទេ រហូតថ្ងៃនេះបានលួចដឹកឈើប្រណីតថែមទៀត ។
លោក សិទ្ធិ ធ្លាប់បានសួរបកមកអ្នកសារព័ត៌មានថា តើខ្ញុំដឹកទៅច្រៀកសម្រាប់ប្រើប្រាស់នោះ តើខ្ញុំខុសដែរឬទេ?
លោក ឡឹង សុខា មន្រ្ដីខណ្ឌរដ្នបាលព្រៃឈើសៀមរាប បានបញ្ជាក់យ៉ាងច្បាស់ថា ការដឹកឈើប្រណីត ទោះជាទ្រង់ទ្រាយតួច ធំ បែបណាក៏ដោយ បើគ្មាន ច្បាប់អនុញាតទេ គឺខុសហើយ មិនបានប្រកែកនោះទេ ៕ ប៊ុនរិទ្ធី