ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលទាំងយប់ប្រទះឃើញបុរសជនជាតិម៉ាឡេស៊ីម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមសង្ស័យគេវាយសម្លាប់នៅក្នុងបន្ទប់ទឹកផ្សាររាត្រីក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ខណៈមានសេចក្ដីរាយការណ៍ថា មានមនុស្សដេកស្លាប់ក្នុងថ្លុកឈាមកាលវេលាម៉ោង២ និង៣២នាទី​ទៀប​ភ្លឺថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចបន្ទប់ទឹក​ផ្សាររាត្រី​ ជាប់ភោជនីយ៍ដ្ឋានស៊ីឡាយ​ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់ បាវិត​ ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានឲ្យដឹងថាមានករណី​ ឃាតកម្មមួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញជនជាតិម៉ាឡេស៊ី់​ ឈ្មោះ ខាសេន​ ស៊ិនគា​សេង(CARSEN TION KAI SENG)ភេទប្រុសអាយុ៦៣ ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរមិនពិតប្រាកដ​ កាន់លិខិតឆ្លងដែន លេខ K-36579669 ស្រុកកំណើត​ក្រុង​សារ៉ាវ៉ក​ ប្រទេសម៉ាឡេស៊ី។

ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះឆ្លងចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិបាវិត ម៉ុកបាយ តាំង ពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨មកម៉្លេះ ។

ចំពោះករណីនេះ សមត្ថកិច្ចបានបញ្ជាក់ទៀតថាក្រោយពី ទទួលបានព័ត៌មានថា មានមនុស្សស្លាប់នៅផ្សាររាត្រីក្រុងបាវិតភ្លាមសមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានមកដល់កន្លែងកើតហេតុពិនិត្យលើខ្លួនសាសពឃើញថា មានដាច់ក្បាលខាងក្រោយ១០x៦ CM និងភ្នែកខាងឆ្វេងជាំ៦x៣CM ក្រោយពីពិនិត្យលើខ្លួនសាកសពរួចសមត្ថកិច្ច និងគ្រួពេទ្យបានសន្និដ្ឋានថា ករណីនេះ ពិតជាករណីឃាតកម្មពិតប្រាដកមែន ។

ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ លោក វរសេនីយ៍ឯក កែវ គង់ អធិការនគរបាលក្រុងបាវិតបានឲ្យដឹងនៅព្រឹកថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ថាករណីខាងលើមនុស្សស្លាប់សម្ថកិច្ចនគរបាលជំនាញកំពុងសស្រាក់សស្រាំ ដុតដៃដុតជើង និងស្រាវជ្រាវ ស៊ើបអង្កេតដោយយកចិត្តទុកដាក់ ព្រោះ នៅភោជនីយដ្ឋានសុីឡាយនេះ មានបំពាក់កាមេរ៉ាសុវត្ថិភាពហើយសមត្ថកិច្ចជំនាញកំពុងតែពិនិត្យមើលរហូតមមកដល់ម៉ោង១១ព្រឹក មិនទាន់ទទូលបានលទ្ធផលនៅឡើយទេ ។

ចំពោះសាកសពត្រូវសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តពោធិ៍ថ្មី (ហៅវត្តបាវិត) រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯជនសង្ស័យសមត្ថកិច្ចកំពុងធ្វើស្រាវជ្រាវរកចាប់មុខសញ្ញា យកមកផ្ដន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ៕ យឹម សុថាន


ចែករំលែក៖