ព័ត៌មានទាន់ហេតុការណ៍៖

លួចកាច់សោ.ក ម៉ូតូ បានសម្រេច ប្រុងរត់គេចខ្លួនត្រូវសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចកាច់សោ.ក ម៉ូតូបានសម្រេច ប្រុងរត់គេចខ្លួនត្រូវជនរងគ្រោះឃើញស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចមុលដ្ឋាននៅក្បែរនោះ ដេញក្របួចជាប់ភ្លាមៗ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោងយប់ ថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃ ទី ១៧ ខែមិថុនា ឆ្នាំ ២០១៨ នៅ ចំណុច មុខ ផ្ទះ លេខ ១៧ ជ ផ្លូវ បេតុង ក្រុម ០៣ ភូមិ បឹង សាឡា ង សង្កាត់ ឫស្សី កែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យដែរឃាត់ខ្លួននោះ ឈ្មោះ ចាន់ រ័ ត្ន ហៅ អា រ័ ត្ន ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ស្នាក់ នៅផ្ទះ ជួល សង្កាត់ ភ្នំពេញ ថ្មី ខណ្ឌ សែន សុខ ។ រីឯជន រង គ្រោះ ឈ្មោះ សូ លី ន ណា ភេទ ស្រី អាយុ ២២ ឆ្នាំ មាន ទីលំនៅ ផ្ទះ លេខ ៤០ អឺ ផ្លូវ លេខ ២១ កា ភូមិ ចំការឪឡឹក សង្កាត់ កា កាប ខណ្ឌ ពោធិ៍ សែន ជ័យ មុខរបរ លក់ដូរ ។ ម៉ូតូ ជន រង គ្រោះ ម៉ាក ស្កុប ពី ពណ៌ ស សេរី ឆ្នាំ ២០១១ ពាក់ ស្លាក លេខ 1AS-5553 លេខ តួ 8001425 ។ វត្ថុ តាង ដកហូតពីជនសង្ស័យបាន រួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ស សេរី ឆ្នាំ ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AS-5553 ; ដែក សំប៉ែត កែ ច្នៃ ១ និង សោ ច ញ្ចៀ ន លេខ ៨ ចំនួន ០១ សំរាប់ ធ្វើ សកម្មភាព កាច់ សោ រក ម៉ូតូ ។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ចាន់ រ័ ត្ន ហៅ អា រ័ត្ន រួម នឹង វត្ថុ តាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ចូ នទៅ សាលាដំបូង រាជធានី ភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ស តារា


ចែករំលែក៖