ព័ត៌មានទាន់ហេតុការណ៍៖

ដាច់គ្រែនយោងសម្ភារពីក្រោមទៅលើធ្លាក់ចុះក្រោមសង្កត់លើជាងម៉ាសុីនផ្សាដែកម្នាក់ស្លាប់នៅចំណុចការដ្ឋានសំណង់តុងហុកសេង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៩និង២០នាទីព្រឹក មានករណីកម្មករសំណង់ម្នាក់ស្លាប់ (គ្រោះថ្នាក់ការងារ) នៅចំណុចការដ្ឋានសំណង់តុង ហុកសេង ដែលមានទីតាំង អូរត្រេះ២ ស្ថិតក្រុម២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបណ្តាលមកពីដាច់គ្រែនយូងសម្ភារពីក្រោមទៅលើធ្លាក់ចុះក្រោមសង្កត់លើ ជនរងគ្រោះឈ្មោះ រឿន វាន្នី ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ាសុីនផ្សាដែក ក្នុងការដ្ឋាន មានស្រុកកំណើត ភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង បច្ចុប្បន្ន ស្នាក់នៅ ការដ្ឋានខាងលើ ។

ករណីនេះ ក្រោយពីកម្លាំងជំនាញពិនិត្យនិងធ្វើកោសល្យវិច័យរួច សាកសពត្រូវបានប្រគល់ជូនភរិយា ឈ្មោះ ផែ អៀង យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖