ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បាន ប្រតិកម្មតបនឹងការព្រួយបារម្ភរបស់អ្នក រាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថា ជាការភ័ន្តច្រឡំ និងគ្មានមូលដ្ឋាន។
សេចក្ដីថ្លែងការណ៍របស់ គ.ជ.ប ធ្វើឡើបន្ទាប់ពីលោកស្រី រ៉ូណា ស្មុីត (Rhona Smith) បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ដោយបានវាយតម្លៃទៅលើក្រមសីលធម៌ អ្នកសារព័ត៌មានរបស់ គ.ជ.ប ថាបានហាម ប្រាមអ្នកសារព័ត៌មានមិនឲ្យចុះផ្សាយ ព័ត៌មាន ដែលអាចនាំឲ្យមានការភ័ន្តច្រឡំ និងបាត់បង់ទំនុកចិត្តក្នុងការបោះឆ្នោត។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ គ.ជ.ប ចេញផ្សាយកាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៨ បានសម្តែងការ សោកស្តាយចំពោះការលើកឡើងរបស់ លោកស្រី រ៉ូណា ស្មុីត អ្នករាយការណ៍ ពិសេសរបស់អង្គការសហប្រជាជាតិ ដែល បានលើកឡើងបែបនេះ។
គ.ជ.បបានលើកឡើងទាក់ទិននឹង សេចក្តីថ្លែងការណ៍របស់លោកស្រី រ៉ូណា ស្មុីតថា “សូមថ្លែងការណ៍ពិតទៅកាន់ លោកស្រី និងសាធារណៈមតិជាតិ និង អន្តរជាតិជ្រាបថា នៅឆ្នាំ១៩៩៨ លោក តេណូអ៊ែល (Theo Noel) ជនជាតិកាណាដា ជំនាញច្បាប់បោះឆ្នោតបានជួយ គ.ជ.ប ក្នុងការតាក់តែងឯកសារច្បាប់ក្នុងនោះគាត់បានសរសេរពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន ត្រង់ចំណុច៤ នៃច្បាប់ក្រមសីលធម៌អ្នក សារព័ត៌មាន «សមាជិកនៃបណ្តាញសារ ព័ត៌មានត្រូវតែបានជឿជាក់ថានឹងផ្សព្វ ផ្សាយយ៉ាងត្រឹមត្រូវនូវការណ៍ពិតដោយ គ្មានលម្អៀង និងមិនប្រកាន់បក្ខពួក»”។
គ.ជ.ប ក៏បានលើកឡើងថា នៅឆ្នាំ ២០០២ អ្នកជំនាញការច្បាប់បរទេសម្នាក់ ទៀតបានជួយតាក់តែងច្បាប់ស្តីពីការ បោះឆ្នោតឃុំសង្កាត់។ ដោយផ្អែកលើ ច្បាប់នេះ គ.ជ.ប បានរៀបចំក្រមសីល ធម៌សម្រាប់អ្នកសារព័ត៌មាន ដោយបាន ចែងថា អ្នកសារព័ត៌មានមិនជ្រៀតជ្រែក ឬរំខានការងាររៀបចំការបោះឆ្នោត។ អ្នក សារព័ត៌មានមិនត្រូវប្រើប្រាស់តួនាទីព័ត៌ មាន(ទោះឯកជន ឬរដ្ឋ) មកប្រើប្រាស់ ឬគាបសង្កត់លើមន្ត្រីរៀបចំការបោះឆ្នោត ឬអ្នកសង្កេតការណ៍ ឬបេក្ខជន ឬតំណាង គណបក្សនយោបាយ ឬពលរដ្ឋបានឡើយ។
គ.ជ.ប បន្ថែមថា តាំងពីឆ្នាំ១៩៩៨មក ខ្លឹមសារនៃក្រមសីលធម៌សម្រាប់អ្នកសារ ព័ត៌មានត្រូវបានយមកអនុវត្តគ្រប់សម័យ កាលនៃការបោះឆ្នោត ហើយនៅឆ្នាំ២០១៦ ខ្លឹមសារទាំងអស់នៃក្រមសីលធម៌នេះ ត្រូវបានរៀបចំ និងដាក់ជូនភាគីពាក់ព័ន្ធ ជាច្រើនរួមមានសហភាពអឺរ៉ុប ប្រទេស ជប៉ុន និងស្ថាប័ននីតិបញត្តិ នីតិប្រតិបត្តិ និងអង្គការ សមាគម រួមមាន COMFREL, NICFEC ជាដើម ដើម្បីពិនិត្យ និងផ្តល់ អនុសាសន៍។ ក្រមសីលធម៌នេះត្រូវបាន យកមកប្រើប្រាស់សម្រាប់ការបោះឆ្នោតថ្មី ឆ្នាំ២០១៦ ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧ និងការបោះឆ្នោតជាតិ នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
សេចក្ដីថ្លែងការណ៍របស់ គ.ជ.ប បញ្ជាក់ថា “ក្រមសីលធម៌ឆ្នាំ២០១៦នេះ មិនបានប្រាសចាកពីខ្លឹមសារដើមឆ្នាំ ១៩៩៨នោះទេ។ ក្រមសីលធម៌អ្នកសារ ព័ត៌មានរបស់ គ.ជ.ប មិនបានបញ្ញត្តិណា មួយហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយមិនឲ្យ បំពេញកិច្ចការរបស់ខ្លួនស្របតាមច្បាប់ជា ធរមាន។ ផ្ទុយទៅវិញក្រមសីលធម៌នេះ គឺជាផ្នែកមួយដ៏សំខាន់ នៃការរាយការណ៍ ព័ត៌មាន ដែលមានតម្លាភាព និងមានទំនួល ខុសត្រូវក្នុងអំឡុងពេលបោះឆ្នោតដូចការ ចង់បានរបស់លោកស្រី”។
ជាមួយគ្នានោះដែរក៏បានលើកឡើងថា ការលើកឡើងរបស់លោកស្រី រ៉ូណា ស្មុីត ជាអ្នកភ័ន្តច្រឡំ មិនខុសអ្វីដែលលោកស្រី ធ្លាប់បានធ្វើបុរេវិនិច្ឆ័យរួចមកហើយថា ការ បោះឆ្នោតនាពេលខាងមុខនេះជាការបោះ ឆ្នោតលេងសើចផងដែរ។
គ.ជ.ប បានគូសបញ្ជាក់ថា “លោកស្រី ក៏នៅចងចាំដែលថា លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ធ្លាប់បានស្នើសុំឲ្យលោកស្រី នាំពាក្យទៅប្រាប់ UN ឲ្យបង្កើតការិយា ល័យ UN នៅ គ.ជ.ប ផ្ទាល់តែម្តងក្នុងជំនួប ជាមួយគ្នាកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៨”។
សេចក្ដីថ្លែងការណ៍របស់អ្នកនំាពាក្យ គ.ជ.ប ក៏បានលើកឡើងថា ក្រមសីលធម៌ អ្នកសារព័ត៌មានរបស់ គ.ជ.ប ធ្វើឡើង ស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ ព្រម ទាំងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិ ពលរដ្ឋ និងសិទ្ធិនយោបាយ ក្នុងមាត្រា១៩ ដែលចែងថា “ការប្រើប្រាស់សេរីភាពនៃ ការបញ្ចេញមតិតម្រូវឲ្យមានករណីកិច្ច និងការទទួលខុសត្រូវដោយពិចារណា ទៅលើសិទ្ធិរបស់អ្នកដទៃ និងសន្តិសុខ ជាតិ និងសណ្តាប់ធ្នាប់សាធារណៈ”។
តាមការស្រាវជ្រាវរបស់ គ.ជ.ប គ្មាន ប្រទេសណាមួយក្នុងសកលលោកប្រើ សិទ្ធិដោយគ្មានព្រំដែននោះទេ ៕ ហេង សូរិយា