ខេត្តកំពង់ធំ៖ បើទោះបីជាមានការ ការពារព្រៃឡង់ពីសំណាក់សមត្ថកិច្ចបរិស្ថាន ក៏ដោយ ក៏នៅមានតែមាន ជនខិលខូចមួយចំនួនលួចចូលទៅ សម្ងំអារច្រៀកឈើក្នុងព្រៃ ដែលត្រូវបានគេស្គាល់ឈ្មោះ ចែ រើម ដែល ជាអ្នករកស៊ីឈើកាន់ឆ្នាំ ប្រចាំស្រុកសណ្តាន់ ខេត្តកំពង់ធំ តែត្រូវបានសមត្ថកិច្ចបរិស្ថាន ចុះទៅបង្រ្កាប និងរឹបអូសឈើបានជាង៥ម៉ែត្រគូប កាលពីថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ។
សមត្ថកិច្ចបរិស្ថានជាង១០នាក់ ចុះបង្រ្កាបទីតាំងអារច្រៀកឈើនៅ ក្នុងព្រៃឡង់ចំណុចអូទក់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលជាទីតាំងរបស់មេឈ្មួញឈ្មោះយាយជឹម រើន ហៅចែ រើម បច្ចុប្បន្នរស់នៅភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
តាមការឲ្យដឹងពីសមត្ថកិច្ចបរិស្ថាន បានឲ្យដឹងថា ឈើដែលបានរឹបអូសបាន ចេញពីព្រៃឡង់មានចំនួនជាង ៥ម៉ែត្រគូប និងនៅសល់ឈើមួយចំនួនធំទៀត ដែលចែរើម បានឲ្យកម្មករអារច្រៀក និងលាក់ទុកក្នុងព្រៃឡង់ ៕ ប៊ុនរិទ្ធី