ព័ត៌មានទាន់ហេតុការណ៍៖

អតីតបុគ្គលិកស្ថានទូតអាមេរិកជាង២០នាក់តវ៉ាមុខស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបញ្ឈប់ពីការងារដោយគ្មានមូលហេតុ ច្បាស់លាស់

ចែករំលែក៖

ភ្នំពេញ ៖ អតីត បុគ្គលិក ស្ថានទូត អាមេរិក ជាង ២០នាក់ បានធ្វើការតវ៉ាមុខស្ថានទូត ក្រោយពីការិយាល័យធនធានមនុស្សនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បញ្ឈប់ពីការងារ ដោយ គ្មាន មូលហេតុ ច្បាស់លាស់ ។

ការតវ៉ានេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃ ទី ១៩ ខែ មិថុនា ឆ្នាំ២០១៨ ស្ថិតនៅមុខស្ថានទូត អាមេរិក ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

គួរបញ្ជាក់ផងដែរថា អតីតបុគ្គលិកទាំងនេះ មានចំនួនសរុប៣២រូប ត្រូវបានស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បញ្ឈប់ពួកគាត់ចេញពីការងារ កាលពីខែមេសា ឆ្នាំ២០១៨ ដោយចោទប្រកាន់ថា បុគ្គលិកទាំងនោះ បានចែក រំលែកនូវ រូបភាពអាសអាភាស មិនសមរម្យ នៅក្នុង ក្រុមមួយដាច់ដោយឡែករបស់ពួកគាត់ ដោយប្រើប្រាស់កម្មវិធី Facebook Messenger។

ក្រោយមានការបញ្ឈប់បែបនេះ អតីតបុគ្គលិកស្ថានទូតអាមេរិកទាំងនោះ បានសម្តែងការមិនពេញចិត្ត ហើយទាមទារឱ្យស្ថានទូតទទួលពួកគេ យកទៅធ្វើការវិញ។ ក្រុមអតីតបុគ្គលិកស្ថានទូតអាមេរិក ក៏បានដាក់លិខិតសុំការអនុញ្ញាតពីអភិបាលរាជធានីភ្នំពេញ ដើម្បីប្រមូលផ្តុំការតវ៉ារបស់ពួកគាត់ផងដែរ ៕


ចែករំលែក៖