ព័ត៌មានទាន់ហេតុការណ៍៖

បុណ្យភូមិ ប្រជាពលរដ្ឋ៨នាក់ពុលនំបញ្ចុកកំពុងសង្រ្គោះក្នុងមណ្ឌលសុខភាព

ចែករំលែក៖

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ៨នាក់ក្នុងនោះស្រី៦បានពុលនំបញ្ចុកបណ្តាលឱ្យឈឺក្បាលវិលមុខក្អួតចង្អោរនិងរាករូស ថ្ងៃ ចន្ទ ៦ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងនៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៨ នៅភូមិបុស្សតាត្រាវឃុំស្វាយចេកស្រុកអង្គរធំ ហើយត្រូវបានគេបញ្ចូនមកសង្គ្រោះមណ្ឌលសុខភាពឃុំ ស្វាយចេក ស្រុកអង្គរធំខេត្តសៀមរាប ទាំងអស់គ្នា ។

សមត្ថកិច្ចនគរបាល ស្រុកអង្គរធំ បាននិយាយឱ្យដឹងថា មុនពេលកើតហេតុនៅក្នុងភូមិខាងលើ មានរៀបពិធីបុណ្យភូមិមួយ ដោយមានប្រជាពលរដ្ឋជាច្រើនចូលរួម ហើយក្នុងនោះមនុស្ស៨នាក់បានហូបនំបញ្ចុករួមគ្នា។ លុះហូបរួចបានមួយសន្ទុះមានប្រជាពលរដ្ឋ៨នាក់ក្នុងនោះមានស្រី៦នាក់ឈឺក្បាលវិលមុខក្អួតចង្អោរនិងរាករូស ទើបដឹងថា ពុលនំបញ្ចុក ។បន្ទាប់មកទើបអ្នកភូមិបញ្ជូនជនរងគ្រោះទៅកាន់ មណ្ឌលសុខភាពឃុំ ស្វាយចេក ស្រុកអង្គរធំ ហើយចំណោមមនុស្សទាំង៨នាក់ដែលរងគ្រោះគឺមាន៤នាក់ បានធូរស្រាលត្រឡប់ទៅគេហដ្ឋានវិញហើយ ចំណែកមនុស្ស៤នាក់ទៀតកំពុងសម្រាកព្យាបាយនៅមណ្ឌលសុខភាពនៅឡើយ ព្រោះមានសភាពធ្ងន់ធ្ងរពេក ៕ សហការី


ចែករំលែក៖