ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខែ ឧសភានិងទិសដៅការងារ ខែមិថុនា

ចែករំលែក៖

ខេត្តព្រៃវែង៖ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខែឧសភា និងទិសដៅការងារ ខែមិថុនា ឆ្នាំ២០១៨ ។

កិច្ចប្រជុំនេះបានប្រព្រឹត្តឡើងកាលពីថ្ងៃអង្គារ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០៨ : ០០ នាទីព្រឹក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ។

សមាសភាពអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន អ.ហ ក្រុង/ស្រុក ទាំង ១៣ ស្នាក់ការសន្តិសុខទាំងពីរ សរុបចំនួន៥៧នាក់ ៕


ចែករំលែក៖