ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោរំលឹកខួប៤១ឆ្នាំនៃការចំណាយជីវិតធ្វើជាដើមទុនដើម្បីរំដោះប្រទេសពីរបបប៉ុល ពត

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ អំពីការស៊ូដើម្បីរំដោះប្រជាពលរដ្ឋ​ និងប្រទេសជាតិចេញពីរបបខ្មែរក្រហម ។

សម្តេចបានសរសេរយ៉ាងដូច្នេះថា៖

«នៅសល់១ថ្ងៃទៀតនឹងដល់ខួបលើកទី៤១ឆ្នាំ នៃថ្ងៃដែល​ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវ ទឹកភ្នែករាប់មុឺន រាប់សែនដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយាដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។

ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតសព្វថ្ងៃនេះ។

ដើម្បីរំលឹកដល់ខួប៤១ឆ្នាំនៃការតស៊ូ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៨) ខ្ញុំបានរៀបចំចម្រៀងមួយបទមានចំណងជើងថា (ដើមទុនជីវិត) ទុកសម្រាប់ការស្តាប់ និងស្វែងយល់របស់បងប្អូនជនរួមជាតិ»៕


ចែករំលែក៖