ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមសាឍ ឆ្នាំច សំរិទ្ធស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ១០និង០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង លោក នាយក-នាយករងរដ្ឋបាល លោក ប្រធានការិយាល័យទាំង៥ លោក ប្រធានការិយាល័យជំនាញពាក់ព័ន្ធ លោក ប្រធាន-អនុប្រធានទីរួមផ្សារទាំង៣ និងតំណាងក្រុមហ៊ុនស៊ីនទ្រី ផងដែរ ។
ក្នុងកិច្ចប្រជុំនោះដែរ បានកំណត់យករបៀបវារៈប្រជុំដូចខាងក្រោម៖
១-ការងាររៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ
២-ការងារដោះស្រាយបញ្ហាចរាចរណ៍ក្នុងមូលដ្ឋាន
៣-វឌ្ឍនភាពនៃការងារស្តារលូក្នុងមូលដ្ឋាន
៤-ការងារគ្រប់គ្រងសំរាម(សម្អាត ប្រមូល និងដឹកជញ្ជូន) និងការ គ្រប់គ្រងសំណល់រឹង
៥-ការពិនិត្យ និងកែសម្រួលតួនាទីភារកិច្ចគណៈអភិបាលខណ្ឌដូនពេញ
៦-ការងារផ្សេងៗ
ការអនុវត្តលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការស្នើសុំតែងតាំងមន្ត្រីពីអង្គភាព ការិយាល័យជំនាញ ៕ ស តារា