ភ្នំពេញ៖ មធ្យោបាយគ្របប្រភេទពាក់ព័ន្ធបទល្មើសចរាចរជាច្រើនគ្រឿង នៅក្នុងអធិការដ្ឋានគរបាលស្រុកកៀនស្វាយ ត្រូវបានមហាជនលើកជាចម្ងល់ថា ហេតុអ្វីបានជាសមត្ថកិច្ចមិនសម្របសម្រួលដោះស្រាយយកចេញពីអធិការដ្ឋាន រក្សាទុកឡើងពេញទីធ្លារកផ្លូវដើរស្ទើមិនឃើញឥញ្ចឹង…! ។
ឆ្លើយតបទៅនឹងចម្ងល់របស់ប្រជាពលរដ្ឋ លោកហង្ស ផាន់ណារ៉ា អធិការរងនគរបាលស្រុកកៀនស្វាយទទួលការងារសណ្តាប់ធ្នាប់ចរាចរបានបញ្ជាថា មធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរ ដែលរក្សាទុកនៅក្នុងបរិវេណនៃអធិការដ្ឋាននគរបាលស្រុក មិនមែនសមត្ថកិច្ចមិនសម្របសម្រួលដោះស្រាយឲ្យភាគីទាំងសងខាងនោះទេ គឺសំណុំរឿងទាំងអស់ស្ថិតនៅលើចំណាត់ការរបស់តុលាការ ។
ពេលកើតហេតុពីដំបូងសមត្ថកិច្ចស្រុកបានព្យាយាមដោះស្រាយជំហានដំបូងជូនភាគីទាំងសងខាង ពេលខ្លះក៍ត្រូវរ៉ូវគ្នាបញ្ចប់រឿងដោយសំណង ដោយឡែកករណីគ្រោះថ្នាក់ធ្ងន់ធ្ងរបណ្តាលឲ្យស្លាប់ឬរបួសជាច្រើននាក់មិនអាចបញ្ចប់ត្រឹមចំណាត់របស់សមត្ថកិច្ចស្រុកនោះឡើយ គឺត្រូវតែបញ្ជូនសំណុំរឿងទៅដោះស្រាយនៅតុលារការ ចំណែកមធ្យោបាយរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដូច្នេះហើយទើបធ្វើបរិវេណនៃអធិការពោរពេញទៅដោយមធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរ ។
លោកអធិការរងបានបន្តថា សំណុំគ្រោះថ្នាក់ចរាចរខ្លះគូភាគីជម្លោះតតាំងក្តីរហូតដល់តុលាការកំពូលក៍មានដែរ សំណុំរឿងខ្លះទៀតគូភាគីជម្លោះចង់យកឈ្នះរៀងៗខ្លួនទើបធ្វើឲ្យអូសបន្លាយពេលវេលាដោះស្រាយគ្នាមិនត្រូវនោះឡើយ ។ មួយផ្នែកទៀតមធ្យោបាយពាក់ព័ន្ធបទល្មើសខ្លះមានបង់ធានារ៉ាប់រងនៅក្រុមហ៊ុន ដល់ពេលជួបគ្រោះថ្នាក់ក្រុមហ៊ុនធានារ៉ាប់រងមកដោះស្រាយយកចេញ តែភាគីម្ខាងទៀតមិនឲ្យយកចេញនោះឡើយ ដែលជាហេតុធ្វើឲ្យបរិវេណនៃអធិការដ្ឋាននគរបាលស្រុក ក្លាយជាកន្លែងរក្សាទុកមធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរណ៍ ៕ សណ្តោស
និយាយរួមមធ្យោបាយទាំងអស់ ដែលពាក់ព័ន្ធបទល្មើសចរាចរ នៅក្នុងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយនេះគឺស្ថិតនៅលើចំណាត់ការរបស់តុលាការ ពោលគឺចំណាត់ការខាងផ្លូវច្បាប់មានការយឺយ៉ាវ គឺជាដើមចមនៃដំណោះស្រាយយកមធ្យោយបាយពាក់ព័ន្ធបទល្មើសចរាចរចេញពីអធិការដ្ឋាននគរបាលស្រុក ៕ សណ្តោស