ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង៖ ចាប់ពីពេលនេះទៅ ចៅហ្វាយខណ្ឌ និងមន្ដ្រីសង្កាត់ទាំងអស់ ត្រូវចុះមើលប្រមូលសំរាមនៅមូលដ្ឋានរបស់ខ្លួនឲ្យស្អាត

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង ចាប់ពីពេលនេះទៅចៅ ហ្វាយខណ្ឌ និងមន្ដ្រីសង្កាត់ទាំងអស់ ត្រូវចុះមើលប្រមូលសំរាមនៅមូលដ្ឋានរបស់ខ្លួនឲ្យបានស្អាត ។ អាជ្ញាធរាជធានីភ្នំពេញ ក៏មាន យន្តការ លើការងារប្រមូលសំរាម នៅតាមសង្កាត់ទាំង ១០៥ និងខណ្ឌទាំង១២ ដោយដាក់ផែនការ ឲ្យភ្នាក់ងារប្រមូលសំរាមនៅតាមសង្កាត់ ក្នុងខណ្ឌនីមួយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប្រមូលសំរាមឲ្យបានទាន់ពេល និងមានប្រសិទ្ធិភាព ដើម្បី លើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ មានបរិស្ថានស្អាត លំនៅដ្ឋានល្អ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំ ជាមួយមន្ដ្រីខណ្ឌ សង្កាត់ ដើម្បីពង្រឹងលើការងារប្រមូលសំរាម នៅតាមបណ្តាសង្កាត់ ខណ្ឌក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ មិថុនា ឆ្នាំ២០១៨ នៅសាលារាជធានី ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៏ថា ៖ បច្ចុប្បន្នបញ្ហាសំរាម គឺជាបន្ទុក ដ៏ធ្ងន់ធ្ងរមួយ ដែលធ្វើឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ មានការលំបាកក្នុងការដោះស្រាយ ព្រោះវាបានបង្កឲ្យមានភាពស្មុគស្មាញ ប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ ពិសេស បង្កឲ្យបាត់បង់សោភ័ណភាពរាជធានី ដែលបញ្ហានេះ ភ្នាក់ងារប្រមូលសំរាមនៅតាមសង្កាត់ នៅខណ្ឌ តាមខណ្ឌ ជាពិសេស ក្រុមហ៊ុនស៊ីនទ្រី ត្រូវពង្រឹងការងារប្រមូលសំរាមនេះឲ្យល្អឡើងវិញ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រយៈពេល១ខែ ២ខែចុងក្រោយនេះ ការប្រមូលសំរាមមិនទាន់បាន ទាន់ពេលវេលានៅឡើយទេ ធ្វើឲ្យមានការកកស្ទះនៅតាមចិញ្ចើមថ្នល់ ដងផ្លូវសាធារណៈក្នុងររាជធានីជាច្រើនកន្លែង ខណៈនៅតាមបណ្តា សង្កាត់មានភ្នាក់ងារប្រមូលសំរាម មានប្រាក់ឧបត្ថម្ភហើយមិននាំគ្នាធ្វើការ។ ដូច្នេះ អាជ្ញាធរសង្កាត់-ខណ្ឌ ត្រូវផ្សព្វផ្សាយការងារនេះឲ្យបានទូលំទូលាយ និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ ។ ចំណែកចៅសង្កាត់ អភិបាលខណ្ឌ ត្រូវដាស់តឿន ភ្នាក់ងារប្រមូលសំរាម ក្នុងមូលដ្ឋានខ្លួន ចុះមើលសំរាម បើមាននៅតាមចិញ្ចើមថ្នល់ត្រូវរាយការណ៏មកមេរបស់ខ្លួន ដើម្បីសហការជាមួយស៊ីន ទ្រីដឹកជញ្ជូនសំរាមចេញឲ្យបានទាន់ពេលវេលា ។

លោកឃួ ស្រេង បានបញ្ជាក់ថា៖ តាមរយៈនៃ ប្រជុំ ថ្ងៃនេះ លោកសុំឲ្យសង្កាត់-ខណ្ឌរៀបចំសេនារីយូឡើងវិញជុំវិញបញ្ហាសំរាមនៅមូលដ្ឋានរបស់ខ្លួន និងបញ្ហាមួយទៀត ឡានដឹកដីជ្រុះដី មកលើទ្រូវផ្លូវ កិច្ចការងារនេះយើងនឹងធ្វើបន្តទៀត ប៉ុន្តែឥឡូវខ្លួនយើងជាមន្ត្រី រាជការធ្វើជាគំរូ គេមិនត្រូវសំរាមចោលតាមផ្លូវ យកសំរាមទៅបោះចោលក្នុងធុងឲ្យស៊ីនទ្រីប្រមូលស្អីហ្នឹងទុកដាក់ឲ្យបានត្រឹមត្រូវ ខណ្ឌចឹងដែរ ។ ក្រោមពីចប់កិច្ចប្រជុំនេះទៅ ត្រូវបង្រៀនមន្ត្រីរាជការទាំងអស់ឲ្យអនុវត្ត ធ្វើជាគំរូគេ គឺផ្តើមចេញពីយើងទើបប្រជាជន គាត់ទទួលយក គាត់ធ្វើតាម ។ លោកបន្ដថា៖ ចំពោះបញ្ហាទុកដាក់ប្រមូលសំរាមនេះ រដ្ឋបាលសាលារាជធានីភ្នំពេញមានគម្រោងស្នើសុំទៅក្រសួងបរិស្ថាន ដើម្បីបង្កើតជាឡនៅតាមសង្កាត់ ខណ្ឌជាយក្រុងសម្រាប់ដុតសំរាមចោល ដើម្បីកាត់ បន្ថយ ការដឹកជញ្ជូន និងទុកដាក់សំរាមតែ១កន្លែង។

សូមបញ្ជាក់ថា៖ សំរាមនៅរាជធានីភ្នំពេញ មានចំនួន១ពាន់ ៦រយតោន ត្រូវបានដឹកចេញជារៀង រាល់ថ្ងៃ ឆ្ពោះទៅកាន់ទីលានចាក់សំរាមនៅខណ្ឌដង្កោ ៕ សំរិត


ចែករំលែក៖