ខេត្តព្រះសីហនុ៖ នគរបាលបានឃាត់ខ្លួនជនសង្សយ័៣នាក់ពីបទបង្កហិង្សា ដោយចេតនា ដែលបានប្រព្រឹត្តកាលពីម៉ោង២កន្លះយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅក្រុមទី១០ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហុ ។
សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យទាំង៣នាក់ មានឈ្មោះដូចខាងក្រោម:
១.ឈ្មោះ ម៉ែន សុខហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្រុមទី១៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ជនដៃដល់ជាអ្នកកាប់ ។
២.ឈ្មោះ ភាព វ៉ាន់ឆៃ ហៅញ៉ាញ់ ភេទប្រស អាយុ១៨ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ បច្ចុប្បន្នរស់នៅក្រុមទី១៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ម្ចាស់កាំបិតជាអ្នកសមគំនិត និងជាអ្នកដើមហេតុបង្ករឿង ។
៣.ឈ្មោះ សៀង ដូ ហៅពៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីន បច្ចុប្បន្នរស់នៅក្រុមទី២០ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ សមគំនិត ជាអ្នកបើកម៉ូតូ ។
រីឯជនរងគ្រោះឈ្មោះ ឡូង ផារី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខ នៅហាងខារ៉ាអូខេនគរសំរិទ្ធ មានទីលំនៅក្រុមទី២០ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានរងរបួស ត្រង់ក្បាល ត្រចៀកខាងឆ្វេង បច្ចុប្បន្នបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកបាន:
១. ម៉ូតូម៉ាកស្មាស ១គ្រឿង ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ (មធ្យោបាយធ្វើសកម្មភាព) ។
២. កាំបិតបុ័ងតោ ដងដែក១ (អាវុធធ្វើសកម្មភាព) ។
មូលហេតុ: ជនរងគ្រោះតាមរករឿងជនសង្ស័យ ដោយជនសង្ស័យបានដឹកប្រពន្ធជនរងគ្រោះដើររកស្រីកំណាន់របស់ជនរងគ្រោះ ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ខាងលើ ត្រូវបានកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី ។ ឆ្លាម សមុទ្រ