ខេត្តកំពង់ធំ៖ វេលាម៉ោង១២និង៤៥នាទីថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ មានករណីអត្តឃាត (មនុស្សចងកសម្លាប់ខ្លួនឯង )នៅភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហៃ ណេន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិកើតហេតុខាងលើ ។
តាមការបំភ្លឺពីប្រពន្ធឈ្មោះជាំ ធា បានឲ្យដឹងថា មុនកើតហេតុប្រមាណជា៣ថ្ងៃ កូនប្រសារប្រុសបានមកដេកលេងនៅផ្ទះ ហើយប្តីខ្ញុំ បានមកដេកជាមួយកូនប្រសារជារៀងរាល់យប់ ពេលដេកប្តីខ្ញុំតែងតែ ប្រឡែងលេង(ប្រដាប់បន្តពូជ)របស់កូនប្រសារ ធ្វើឲ្យកូនប្រសារងើបរត់ ហើយដឹងដល់ខ្ញុំ(ប្តីខ្ញុំ ជាមនុស្សចូល ចិត្ត ស្រឡាញ់ មនុស្សប្រុសៗដូចគ្នា)ទើបឈ្លោះប្រកែកគ្នា រហូតមកទើបមកដល់ថ្ងៃទី២១ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង៩ព្រឹក ប្តីបានទាស់សំដីគ្នាទៀត ហើយបានរករឿង ដេញវាយ ដេញកាប់ខ្ញុំ ទើបខ្ញុំ បានទៅប្តឹង មេភូមិឲ្យមកហៅប្តីទៅអប់រំ នឹងសុំលែងលះ មេភូមិក៏ហៅទៅផ្ទះដើម្បីអប់រំ តែមិនត្រូវគ្នា ប្តីក៏ត្រឡប់មកផ្ទះមុន ឯប្រពន្ធនៅផ្ទះមេភូមិនៅឡើយ។ លុះដល់ម៉ោង១២ និង៣០នាទី ប្អូនថ្លៃបានមកប្រាប់ថា ប្តីខ្ញុំ ឈ្មោះ ហៃ ណេន បានចងកសម្លាប់ខ្លួនឯងនៅដើមអាកាស្យាមុខផ្ទះស្លាប់បាត់ហើយ។
ពេលទទូលបានព័ត៌មាន កម្លាំងជំនាញ ប៉ុស្តិ៍ និងរដ្ឋអំណាចភូមិ បានចុះដល់កន្លែងកើតហេតុ ពិនិត្យសពពិតជាស្លាប់ដោយចងក ធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន។
មួលហេតុ ខឹងប្រពន្ធប្តឹងមេភូមិរឿងខ្លួនឯងរករឿងវាយតប់ប្រពន្ធ និងប្រពន្ធសុំលែង។
សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី