ខេត្តបាត់ដំបង ៖ បុរសម្នាក់បានបញ្ចប់ជីវិតដោយធ្វើអត្តឃាតចងក ព្រោះតែតូចចិត្តនឹងប្រពន្ធរត់ចោលជាង១ឆ្នាំមកហើយ ធ្វើឲ្យគាត់ខូចចិត្តផឹកស្រាសវឹងបំបាត់ទុក្ខសឹងរាល់ថ្ងៃ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃ ព្រហស្បតិ៍ ៩ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៨ ស្ថិតក្នុងភូមិតានួតឃុំព្រះផុសស្រុកគាស់ក្រឡ។
នគរបាលស្រុកគាស់ក្រឡបានឲ្យដឹងថា ជនរងគ្រោះដែលអត្តឃាតបញ្ចប់ជីវិតដោយចងកនេះឈ្មោះផល ជឿនភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិប៉ែន ឃុំរបស់មង្គល ស្រុកមោងឬស្សី ។ ជនរងគ្រោះបានចងកនឹងខ្សែអង្រឹងនៅក្រោម សាលាឆទាន មួយក្នុងភូមិដោយគ្មានអ្នកណាដឹងឡើយ ។
ប្រភពដដែលបានឲ្យដឹងទៀតថា តាមការបញ្ជាក់ពីក្រុមគ្រួសារសពថា មូលហេតុដែលនាំឲ្យជនរូបនេះចង.កសម្លាប់ខ្លួននេះដោយសារតូចចិត្តប្រពន្ធរត់ចោលជាងមួយឆ្នាំមកហើយ ហើយបុរសនេះទំនងពីបាកចិត្តពេក តែងផឹកស្រាស្រវឹងស្រវឹងជាប្រចាំ ហើយនៅថ្ងៃកើតហេតុ ឆ្លៀតគ្មានមនុស្សនៅក្បែរ បុរសនេះក៏ធ្វើអត្តឃាតបានយកខ្សែអង្រឹងចង.កនៅក្នុងសាលាឆទានស្លាប់បាត់តែម្តថទៅ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ បានធ្វើកោសល្យវិច័យលើសាកសព ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួន ប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី