ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា ប្រាប់ប្រជាពលរដ្ឋថា ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

ចែករំលែក៖

ភ្នំពេញ៖ ស្របពេលដែលការបោះឆ្នោតសកលជិតឈានចូលមកដល់នាពេលខាងមុខ និងមានជនអគតិមួយចំនួនដើរបំផុសបំផុលប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោតទៀតនោះ បានធ្វើឲ្យលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅប្រតិកម្មតបវិញដោយអំពាវនាដល់ប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីកំណត់ជោគវាសនាប្រទេសជាតិ ជ្រើសរើសមេដឹកនាំណាដែលយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដឹកនាំប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខ ដឹកនាំប្រទេសតាំងពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។

ប្រតិកម្មតបទៅនិងទង្វើរបស់ជនអគតិនេះបានថ្លែងនៅក្នុងកម្មវិធីវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សខណ្ឌកាលពីព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ក្រោមវត្តមានលោកជំទាវ សុភ័គ ថាវី អនុប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ ,លោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីមន្ត្រីក្រុមការងារជាច្រើនអ្នកទៀត រួមជាមួយប្រជាពលរដ្ឋចំនួន៩៦០នាក់ ។

នៅក្នុងពិធីនេះលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានអំពាវនាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីប្រទេសជាតិមានការរីចំរើនថែមទៀតកុំជឿតាមការញ៉ុះញ៉ង់របស់ជនអគតិទាំងនោះ ។ ចង់បានការអភិវឌ្ឍន៍រីកចំរើនគ្រប់ផ្នែក មានស្ថេរភាពនយោបាយ រស់នៅត្រជាក់ត្រជុំសុខដុមរម្មនាក្រោមដំបូលសន្តិភាព សូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី២០ មានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ និងងាយស្រួលគូសណាស់អូសមកដល់ខាងក្រោមគេបង្អស់ ។ ការទៅបោះឆ្នោតឬមិនទៅបោះឆ្នោតជាសិទ្ធសេរីភាពរបស់បងប្អូនទេមិនមែនជាកាតព្វកិច្ចនោះឡើយហើយក៏គ្មានអ្នកណាចាប់បង្ខំមិនឲ្យបងប្អូនទៅបោះឆ្នោតដែរ តែអ្វីដែលជាអំពើរខុសច្បាប់នោះគឺអ្នកដែរមានចេតនាអាក្រក់រារាំងបងប្អូនមិនឲ្យទៅបោះឆ្នោត សកម្មភាពបែបនេះគឺជាទង្វើខុសច្បាប់មិនអាចអត់អោនឲ្យបានឡើយ ។

ក្រៅពីការថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា លោកអភិបាលខណ្ឌក៏បានទទួលយកសំណើររបស់បងប្អូនប្រជាពលរដ្ឋមកដោះស្រាយផងដែរ រួមមាន តបណ្តាញទឹកស្អាត ដាក់ប្រព័ន្ធលូ ជីកអណ្តូងទឹកជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ស្វាយតាអុក ធ្វើផ្លូវជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ព្រែកប្រា ។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌក៏បានណែនាំបន្ថែមឲ្យប្រជាពលរដ្ឋត្រូវសុំច្បាប់អនញ្ញាតិពីអាជ្ញធរខណ្ឌពេលសាងសង់លំនៅដ្ឋាន ដើម្បីឲ្យមន្ត្រីជំនាញចុះវាសវែងទុកគម្លាតផ្លូវសាធារណៈសម្រាប់ប្រើប្រាសរួមឲ្យបានទូលាយ និងត្រូវរួមគ្នាថែរក្សាបរិស្ថានអនាម័យកុំបោះចោលសម្រាមពាសវាលពាសកាល ត្រូវវេចខ្ចប់ទុកដាក់សម្រាមឲ្យបានត្រឺមត្រូវ ៕ សណ្តោស


ចែករំលែក៖