ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋទីទាល់ក្រ និងអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ២៥គ្រួសារ ទទួលអំណោយ មនុស្សធម៌ ពីក្រហមកម្ពុជាខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បន្តផ្តល់អំណោយ មនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋ ទីទាល់ក្រ ចាស់ជរា គ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ២៥គ្រួសារ មកពី១១ភូមិ ដែលរស់នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃសុក្រ ១០កើត ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០១៨ ។

ក្នុងពិធីផ្តល់អំណោយ មនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនោះ មានការចូលរួមដូចជា លោកស្រី ឃុន បុប្ផា ចៅរងទី១សង្កាត់បឹងទំពុនទី២ សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ លោក លោកស្រី មេភូមិ រួមទាំង សមាជិក សមាជិកា អនុសាខាកាកបាទក្រហមខណ្ឌ និងមានការចូលរួមពីសំណាក់ ព្រះគ្រូ ខាន់ សុវណ្ណ ចៅអធិការវត្តដំបូកខ្ពស់ បានយកអំណោយ មនុស្សធម៍ ជូន បងប្អូនប្រជាពលរដ្ឋ ទីទាល់ក្រ ចាស់ជរា គ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ២៥ គ្រួសារ មកពី១១ភូមិ ដែលរស់នៅក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក ឌី រ្ន័តខេមរុណ ក៏បានផ្តាំផ្ញើនូវការសាកសួរ សុខ ទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចការសម្តេចតែងតែក្រើនរំលឹក ដល់មន្រ្តីអនុសាខាអោយធ្វើយ៉ាងណាត្រូវយកទុកដាក់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋលើគ្រោះមហន្តរាយ ខ្យល់កន្ត្រាក់ មនុស្សចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋទីទាល់ក្រ អ្នកផ្ទុកមេរោគអេដ៍ ជំងឺអេដ៍ ដោយមិន ប្រកាន់និន្នាកានយោបាយអ្វីឡើយពោលគឺ : «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សំរាប់មនុស្សគ្រប់ៗគ្នា »។

ក្នុងអំណោយមនុស្សធម៏ដែលត្រូវផ្តល់ជូនទាំង២៥គ្រួសាររួមមាន : _ ក្នុង១គ្រួសារ ទទួលបាន អង្ករ ១បាវ . ទឹកត្រី ១យ៉ួរ. ទឹកស៊ីអ៉ីវ ១យួរ. ទឹកសុទ្ធ ១យួរ.មី ១កេះ និងគ្រឿងសំភារះ ផ្ទះបាយ ១ឈុត រួមទាំងថវិកា ២ម៉ឺនរៀលផងដែរ ៕ ស តារា


ចែករំលែក៖