ប៉ោយប៉ែត៖ បុរសពោះម៉ាយម្នាក់ចងកនឹងខ្សែនីឡុងចងគីបសម្លាប់ខ្លួននៅខ្ទមក្នុងព្រៃ ហើមស្អុយរលួយបង្កការភ្ញាក់ផ្អើលកាលពីរវេលាម៉ោង៣រសៀល ថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ក្នុងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានបញ្ជាក់ថា សពរងគ្រោះមានឈ្មោះអៀន ប្រប់ អាយុ៤៩ឆ្នាំ រស់នៅភូមិកកោះ ឃុំសរ្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មុខរបរកម្មករសំណង់ ក្នុងបរិវេណផ្កាយ៥ ។
បើតាមសំដីលោកនៅ ភារម្យ អាយុ៣៧ឆ្នាំ អះអាងថាជា សាច់ញាតិសពប្រាប់ថា មុនកើតហេតុ បុរសរងគ្រោះបានយកប្រាក់ទៅនាឡិការ ឲ្យចៅនៅភូមិកំណើត ក្រោយពីទិញបានក៏យកនាឡិការទៅឲ្យចៅលុះយកទៅដល់ផ្ទះចៅមិនព្រមយកទុកនាឡិកាចោលដោយពោលពាក្យថាចៅមិនបានលេងជាមួយតាទេ (ខ្មុំរវលបោចស្មៅដំឡង) ស្របពេលនោះជនរងគ្រោះបានវិលមកកន្លែងធ្វើការនៅប៉ោយប៉ែតវិញ ។
បុរសរួបនោះបន្តថា ចាប់ពីពេលនោះរហូតមក សពជនរងគ្រោះចេះតែផឹកស្រាលុះដល់ដើមខែមិថុនា ឆ្នាំ២០១៨ បាត់ខ្លួនរហូត ទោះខំប្រឹងដើររកដែរ តែរកមិនឃើញលុះថ្ងៃកើតហេតុទើបអ្នក ស្រុកប្រទះឃើញសពស្អុយរលួយដោយយកខ្សែនីឡុងចងគីបចង កសម្លាប់ខ្លួនបង្កភ្ញាក់ផ្អើលបានប្ដឹងសមត្ថកិច្ចចុះមកពិនិត្យ ។
ទោះមានការអះអាងពីសាច់ញាតិយ៉ាងណា គេឃើញសមត្ថកិច្ចជំនាញចុះធ្វើកំណត់ហេតុជុំវិញករណីខាងលើនេះដែរ ។
បើយោងតាមរបាយការណ៍កម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែតឃើញថា ករណីបុរសខាងលើបានស្លាប់រយះពេលប្រហែលជា១០ថ្ងៃមកហើយ ។ តាមការសន្និដ្ឋានករណីនេះ ជាករណីធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន ៕ វណ្ណា