ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវឯករាជ្យ មុខមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហៅមន្ទីរពេទ្យចំការចេក ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កឡើងដោយខ្លួនឯង រថយន្ត១គ្រឿង ម៉ាក រ៉ូ រ៉យ ពណ៌ខ្មៅស្លាកលេខភ្នំពេញ2BE-8888 មិនស្គាល់អត្តសញ្ញាណ អ្នកបើកបរ (គេចខ្លួន) មានទិសដៅពីជើង ឆ្ពោះទៅត្បូង លុះដល់ចំណុចខាងលើ បានបុកទ្រូងផ្លូវ និង បង្គោលភ្លើងបំភ្លឺផ្លូវចំនួន១ដើម រថយន្តមិនអាចទៅមុខបានទៀតឡើយ ម្ចាស់ទុករថយន្តនៅកន្លែងកើតហេតុ ហេីយចុះគេចខ្លួនបាត់ ។
ចំណែក រថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ ស្ទូចដឹក យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕ ឆ្លាម សមុទ្រ