ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យនៅតំបន់សំណង់មិនរៀបរយ ភូមិក្បាលទំនប់ ៣សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យចំនួន ៣៥គ្រួសារ ស្មើនិង២២ខ្នងផ្ទះ បានទទួល អំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាតាមរយៈកាក បាតរាជធានីភ្នំពេញ ក្រោយពីផ្ទះរបស់ពួកគាត់ត្រូវអគ្គិភ័យឆាបឆេះអស់គ្មានសល់នោះ ។ ពិធីប្រគល់ អំណោយនេះធ្វើឡើង នារសៀលថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការ ភូមិក្បាលទំនប់៣ផ្លូវ៦៥BT ក្រុមទី៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អភិបាលរងនិង អាជ្ញាធរដែនដីជាច្រើនរូបទៀត ។
អំណោយដែលត្រូវប្រគល់ជូនក្នុង១គ្រួសារទទួលបាន អង្ករចំនួន៣០គីឡូក្រាម មី១កេស ទឺកសុទ្ធ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ម៉ុង១ ភួយ១ កំសៀវទឹក១ ចានបាយ៥ ចានសម្លរ២ ស្លាបព្រា៥ វែក១ ចានកាធុន១ ធុងទឹកចំណុះ៨០លីត្រ១ តង់ចំនួន១និងថវិកាចំនួន១០ម៉ឺនរៀល ។ បន្ទប់ពីនេះបើខ្វះខាតអ្វីទៀតអាចទៅទំនាក់នៅគណបក្សប្រជាជនកម្ពុជាខណ្ឌ សម្រាប់ការដោះស្រាយប្រចាំថ្ងៃ ។
លោក ឃួង ស្រេង ក្នុងបានសម្តែងការសោគស្តាយ ដោយយើងខំជួយខ្លាំដែរ ។ តែផ្លូវតូចចង្អៀចរថយន្តទឹកចូលមិនដល់ ។ គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចសំណង់មិនរៀបរយ ផ្លូវ៦៥BT ក្រុមទី៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានគ្រោះអគ្គិភ័យមួយបានកើតឡើង ដោយបំផ្លាញផ្ទះថ្មចំនួន៦ខ្នង ផ្ទះដំបូលស័ង្កសី និងផ្ទះឈើ១៤ខ្នងផ្ទះដំបូលស័ង្កសី ។ តែករណីអគ្គិភ័យនេះ មិនបានបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន២៨គ្រឿង រួមមាន រថយន្តអគ្គិភ័យអាវុធហត្ថរាជធានីភ្នំពេញចំនួន ០៥គ្រឿង, រថយន្តអគ្គស្នងការដ្ឋាននគរបាលជាតិចំនួន ១៣គ្រឿង, រថយន្តក្រសួងមហាផ្ទៃចំនួន៣គ្រឿង, រថយន្តស្រាបៀរកម្ពុជា០១គ្រឿង, រថយន្តទីក្រុងកោះពេជ្រចំនួន២គ្រឿង និងរថយន្តជ្រោយចង្វារចំនួន៤គ្រឿង ទើបរលត់ទៅវិញ ១០០ភាគរយ នៅវេលាម៉ោង៦និង៣០នាទីថ្ងៃខែឆ្នាំដដែល ៕ សំរិត